ព័ត៌មានជាតិ
នាយ ព្រីង ក្រុមកំប្លែងនាយកុយធ្លាក់ខ្លួនឈឺ ជីវភាពក៍ខ្វះខាត
ភ្នំពេញ៖ តារាកំប្លែងជើងចាស់ស្ថិតក្នុងក្រុមនាយ កុយ គឺនាយ ព្រីងទុំ បន្ទាប់ពីឃ្លាតឆ្ងាយពីវិថីសិល្ប:យូរឆ្នាំ ស្រាប់តែឮដំណឹងថាបានធ្លាក់ឈឺជំងឺរ៉ាំរ៉ៃជាច្រើនមុខនិងជួបការខ្វះខាតខ្លាំង។
ប្រភពបានបញ្ជាក់ថា អតីតតារាកំប្លែងនាយព្រីង បច្ចុប្បន្នមិនត្រឹមតែមានការរួមរឹតដោយសារជំងឺប្រចាំកាយច្រើនមុខនោះទេគឺនាយ ព្រីងទុំ ក៏មានការលំបាកលើជីវភាព ខណ:ពេលខ្លះអ្នកសិល្ប:ជើងចាស់រូបនេះគ្មានលុយដើររើសក្តាមខ្យងយកមកហូបផងដែរ។



តាមរយ:កិច្ចសម្ភាសន៍នាយ ព្រីងបានរៀបរាប់ខ្សែជីវិតកម្សត់សព្វថ្ងៃថា បានធ្លាក់ខ្លួនឈឺគឺមានរយ:ពេល៤ឬ៥ឆ្នាំហើយដោយមានជំងឺដូចជា,ទឹកនោមផ្អែម, លើសឈាម ,បេះដូង ,ឡើងជាតិអាស៊ីតនិងសន្លាក់ដៃជើងជាដើម។ លោកថាដោយសារតែជំងឺប្រចាំកាយច្រើនមុខនេះហើយ ទើបបាត់មុខពីសិល្ប:។
ស្ថិតក្នុងវ័យ៦១ឆ្នាំ តារាកំប្លែងលោកងែតជី ហៅនាយ ព្រីងទុំ កំពុងជួបការលំបាកខ្លាំងលើជីវភាពគ្រួសារ ខណ:ភរិយាក៏បានទទួលមរណភាពដោយសារជំងឺច្រើនមុខដូចជា, លើសឈាមនិងខូចក្រលៀនផងដែរ។ បច្ចុប្បន្នលោកក៏ត្រូវចិញ្ចឹមកូនប្រុសម្នាក់ដែលមានសតិមិនសូវល្អផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


