ព័ត៌មានជាតិ
ស្នងការរង ៖ មន្ត្រីពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវចេះប្រើពាក្យសម្ដីសមរម្យ
ស្នងការរង នគរបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់កងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ ត្រូវយកចិត្តទុដាក់ឲ្យបានខ្ពស់ ក្នុងការចុះប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើង ហើយត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវចេះប្រើពាក្យសម្ដីសមរម្យផងដែរ។
ការក្រើនរំលឹកនេះ បានធ្វើឡើងគ្រាដែលលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែន អាវុធជាតិផ្ទុះ និងអគ្គិភ័យ តំណាងលោកស្នងការ ស ថេត និងលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែវិចិ្ឆកា។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកនាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ចំណុះការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ដល់កងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ដែលតែង តែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា មិនថាយប់ថ្ងៃនោះឡើយ។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង បានបន្តថា មន្ត្រីពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវចេះប្រើពាក្យសម្ដីសមរម្យ ដាក់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់សម្ដី មិនគប្បីដាក់ប្រជាពលរដ្ឋ ក្នុងការចុះប្រតិបត្តិការ ជួយសង្គ្រោះនោះឡើយ។ ជាមួយគ្នានេះ លោកស្នងការរង ក៏បានក្រើនរំលឹកដល់លោកនាយការិយាល័យ -នាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការចុះប្រតិបត្តិការ ជួយ សង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះអគ្គិភ័យ កើតឡើងផងដែរ។
បន្ថែមពីលើនេះទៀត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៏បានផ្ដាំផ្ញើដល់លោកនាយការិយាល័យ -នាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ មិនត្រូវប្រើពាក្យសម្ដីមិនសមរម្យ ឬគប្បីលើប្រជាពលរដ្ឋនោះឡើយ ដើម្បីបំពេញតួនាទី ជាមន្ត្រីពន្លត់អគ្គិភ័យម្នាក់ដ៏ល្អ។
នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែវិច្ឆិកានេះដែរ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៏បានថ្លែងប្រាប់ថា កម្លាំងជំនាញពន្លត់អគ្គិភ័យរបស់យើង ត្រូវតែអនុវត្តការងារឲ្យបានល្អ ជាពិសេសទៅទៀតនោះ គឺកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យរបស់យើង ជាគំរូសម្រាប់តាមបណ្តារាជធានី-ខេត្ត ដែលត្រូវបានអនុវត្តតាម។
ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ក៏បានចាត់ឲ្យលោកនាយការិយាល័យ-នាយរងការិយាល័យ និងប្រធានគោលដៅ បែងចែកឲ្យមន្ត្រីជំនាញទាំងអស់ ត្រូវរៀនបំពាក់បំពង់ខ្យល់អុកស៊ីសែន ដែលហៅថា SCVA ក្នុងប្រតិបត្តិការជួយ សង្គ្រោះ នៅពេលដែលមានហេតុការណ៍ ចាំបាច់បំផុត។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែន អាវុធជាតិផ្ទុះ និងអគ្គិភ័យ ក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ នៅពេលដែលចុះប្រតិបត្តិការពន្លត់អគ្គិភ័យ ត្រូវតែពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ ជាពិសេស នៅពេលប្រតិបត្តិការរួចរាល់ ត្រូវនាំគ្នាបាញ់អាកុលសម្អាតខ្លួន ជានិច្ចផងដែរ។ ម្យ៉ាងទៀត ត្រូវតែបន្តអនុវត្ត នូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ ទាំងអស់គ្នា ដើម្បីរួចផុតពីជំងឺដ៏កាចសាហាវកូវីដ -១៩៕







-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង