ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្ស សហការ OHCHR ដើម្បីបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយ ការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយ ស្តីពីទស្សនវិស័យ នៃសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិតាមគោលការណ៍ទីក្រុងប៉ារីស ដែលសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតាមរយៈប្រព័ន្ធវីដេអូ។

សិក្ខាសាលាថ្នាក់តំបន់នេះ រៀបចំឡើងក្រោមវត្តមាន លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Pauline Tamensis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ។ បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សិក្ខាសាលាថ្នាក់តំបន់នេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងប្រមូលធាតុចូលនានាសម្រាប់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្សនៅកម្ពុជា។

សិក្ខាសាលានេះ នឹងមានសិក្ខាកាមចូលរួមចំនួនប្រមាណជាង ៨០ នាក់មកពីគ្រប់ភាគីដូចជា តំណាងស្ថានទូតនានាប្រចាំកម្ពុជា សមាជិកគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន តំណាង និងមន្ត្រីនៃអង្គការអន្តរជាតិនានា ប្រធាន និងមន្ត្រីនៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ប្រធាន និងស្នងការនៃស្ថាប័នជាតិសិទ្ធិមនុស្សនៃប្រទេសម៉ាឡេស៊ី ស្នងការ និងមន្ត្រីនៃស្ថាប័នជាតិសិទ្ធិមនុស្សប្រទេសហ្វីលីពិន មន្ត្រី OHCHR និងសមាជិកសមាជិកា ព្រមទាំងមន្ដ្រីនៃ គ.ស.មក៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


