ព័ត៌មានជាតិ
ទឹកប្រាក់ចំនួន១៥ លានដុល្លារអាមេរិក នឹងត្រូវវិនិយោគបន្ថែមទៅលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ទឹកប្រាក់ចំនួន១៥ លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវប្រើប្រាស់ក្នុងការនៅក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដោយក្រុមហ៊ុន OCIC ហើយពិធីចុះហត្ថលេខាលើទឹកប្រាក់នេះ បានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រវាងក្រុមហ៊ុន Overseas Cambodia Investment Corporation LTD (OCIC) Cambodia Airport Investment Co., LTD (CAIC) និងធនាគារ Prince Bank។
បើតាមក្រុមហ៊ុន Cambodia Airport Investment Co., LTD (CAIC) បានឲ្យដឹងថា គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន២៦ ភាគរយហើយ ដែលមានទឹកប្រាក់សរុប៣៤៦ លានដុល្លារសហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគនោះឡើយ ហើយគម្រោង NPPIA រំពឹងថា នឹងត្រូវដាក់ហើយធ្វើប្រតិបត្តិការនៅឆ្នាំ២០២៣ ខាងមុខ។

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានតម្លៃ១,៥ ពាន់លានដុល្លារអាមេរិក សាងសង់នៅលើផ្ទៃដីចំនួន២៦០០ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន OCIC ៩០ ភាគរយ និងរាជរដ្ឋាភិបាលកម្ពុជា១០ ភាគរយ ហើយគម្រោងព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេ នឹងទី៩ នៅលើពិភពលោក ដោយនាំមុខដោយព្រលានយន្តហោះ ឈីកាហ្គោអូហារ និងអាកាសយានដ្ឋានអន្តរជាតិប៉េកាំងរបស់ប្រទេសចិន។ នៅពេលគម្រោងនេះបញ្ចប់ទៅ វានឹងអាចផ្ទុកយន្តហោះធុនធំបានគ្រប់ប្រភេទ អាចផ្ទុកអ្នកដំណើរបានរហូតដល់២៧ លាននាក់ នៅឆ្នាំ២០៣០ និងអ្នកដំណើរ៣០ លាននាក់នៅឆ្នាំ២០៥០ ស្របតាមផែនការមេ នៃការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានចំណតយានយន្តថ្មី ប្លែក ហើយទំនើប ដែលជាព្រលានយន្តហោះលំដាប់ថ្នាក់ 4F ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មរបស់អង់គ្លេស។ គម្រោងសាងសង់ មាន៣ដំណាក់កាលរួមមាន៖
ដំណាក់កាលទី១ នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែលអាចទទួលភ្ញៀវទេសចរបាន ១៣លាននាក់។ សម្រាប់ការងារសាងសង់ ដំណាក់កាលទី១ មានដូចជា៖ អគារស្ថានីយអ្នកដំណើរមានកម្ពស់៤៥ ម៉ែត្រ ៥ ជាន់ និងជាន់ក្រោមដី១ជាន់ ដែលមានផ្ទៃក្រឡា ២៤៣០០០ម៉ែត្រការ៉េ គ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២២។ ការសាងសង់ផ្លូវរត់យន្តហោះ (Runway) មានប្រវែង ៤ ពាន់ម៉ែត្រ និងទទឹង៦០ម៉ែត្រ ជាប្រភេទអាកាសយានដ្ឋាន 4F។ ការសាងសង់អគារប៉មត្រួតពិនិត្យផ្លូវអាកាស មានកម្ពស់១០៨ម៉ែត្រ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២។
ការងារសាងសង់អគារ និងទីតាំងផ្សេងៗជាង៤០ ផ្សេងទៀត សម្រាប់បម្រើប្រតិបត្តិការរបស់ព្រលានយន្តហោះមានដូចជា ស្ថានីយអ្នកដំណើរ VIP, ទីតាំងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ទីតាំងស្តុកសំណល់រឹង កន្លែងជួសជុលរថយន្ត កន្លែងស្តុកប្រេង និងទីតាំងស្តុកទំនិញ ស្ថានីយពន្លត់អគ្គិភ័យជាដើម៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ