ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមសាងសង់ព្រលានយន្តហោះបណ្តែតទឹក ដំបូងបង្អស់
តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃអង្គារទី១៦ខែកក្កដាឆ្នាំ២០២៤, ប្រទេសវៀតណាម កំពុងត្រៀមសាងសង់អាកាសយានដ្ឋានបណ្តែតទឹកនៅខេត្ត Khanh Hoa ជាមួយគោលដៅ ដឹកអ្នកដំណើរដំបូងប្រមាណ១.៥លាននាក់ ក្នុងមួយឆ្នាំ។

តាមសំណើដែលរដ្ឋបាលខេត្តដាក់ជូនក្រសួងដឹកជញ្ជូន, អាកាសយានដ្ឋាន Van Phong នឹងត្រូវសាងសង់លើដីដែលចាក់បំពេញចូលសមុទ្រ ក្នុងទំហំ៤៩៧ហិកតា ហើយទីតាំងនេះគឺអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធា។ វានឹងត្រូវសាងសង់តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ជាមួយថ្លៃចំណាយសរុប ៧.៩ទ្រីលានដុង (៣០៩លានដុល្លារអាមេរិក)។
អាជ្ញាធរខេត្ត Khanh Hoa បានបញ្ជាក់ថា អាកាសយានដ្ឋានទាំងមូល នឹងស្ថិតនៅលើផ្ទៃបណ្តែតទឹក ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់តំបន់លំនៅឋានដែលប្រជាជនរស់នៅ ក៏ដូចជាតំបន់ព្រៃឈើដែលគេអភិរក្ស។ អាកាសយានដ្ឋាននេះទៀតសោតនឹងបំពេញតាមស្តង់ដារកម្រិត 4E ដែលអាចទទួលយន្តហោះធំៗដូចជា A350 និង B787 ជាដើម។

ចំពោះការចំណាយសរុប, រដ្ឋនឹងបញ្ចេញប្រាក់ប្រហែល ២.១៥ទ្រីលានដុង សម្រាប់ធ្វើហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការហោះហើរ និងការចាក់ដីបំពេញ។
ប្រសិនបើសំណើត្រូវបានអនុម័ត ការងារសាងសង់អាចចាប់ផ្តើមឆាប់ៗក្នុងឆ្នាំនេះ និងត្រូវកំណត់បញ្ចប់រួចរាល់ត្រឹមឆ្នាំ២០២៩។ លើសពីនេះ អាកាសយានដ្ឋាន Van Phong នឹងក្លាយជាព្រលានយន្តហោះបណ្តែតទឹកដំបូងគេបង្អស់ក្នុងប្រទេសវៀតណាម។

Van Phong គឺជាតំបន់សេដ្ឋកិច្ចសំខាន់មួយក្នុងចំណោមតំបន់សេដ្ឋកិច្ចសំខាន់ៗទាំង៣នៅក្នុងខេត្ត Khanh Hoa។ យោងតាមផែនការមេរបស់ខេត្ត Khanh Hoa តំបន់នេះមានផ្ទៃដី១៥ម៉ឺនហិកតា បានដើរតួនាទីឈានមុខក្នុងការទាក់ទាញវិនិយោគិន និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដល់តំបន់ជុំវិញ កដូចជាទូទាំងប្រទេស។
ខេត្ត Khanh Hoa កំពុងបូមលុយរាប់ពាន់លានដុល្លារចូលទៅក្នុងគម្រោងធំៗចំនួន២៧នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ Van Phong ក្នុងអំឡុងឆ្នាំ២០២៣-២០២៤ ខណៈបច្ចុប្បន្ន ខេត្តនេះបានទាក់ទាញគម្រោងវិនិយោគថវិកាមិនមែនរដ្ឋចំនួន១៧ ដែលមានតម្លៃជិត១០១ទ្រីលានដុង (៤.១៦ពាន់លានដុល្លារអាមេរិក)៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


