ព័ត៌មានអន្ដរជាតិ
Changi បាត់តំណែងជាអាកាសយានដ្ឋានល្អផ្តាច់គេ លើលោក
នៅទីបំផុត អាកាសយានដ្ឋានអន្តរជាតិ Hamad របស់ទីក្រុងដូហា នៃប្រទេសកាតា បានទាញទម្លាក់អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ឡើងឈរតំណែងលេខ១ ជាព្រលានយន្តហោះល្អផ្តាច់គេរបស់ពិភពលោកនៅឆ្នាំ២០២៤នេះ។ នេះបើតាមទិន្នន័យពី Skytrax ដែលជាក្រុមហ៊ុនពិនិត្យនិងឲ្យចំណាត់ថ្នាក់គេហទំព័រអាកាសចរណ៍ និងព្រលានយន្តហោះរបស់ចក្រភពអង់គ្លេស។

លទ្ធផលនេះ គឺបន្ទាប់ពីក្រុមហ៊ុនធ្វើការស្ទង់មតិលើអ្នកដំណើរ រាប់ចាប់ពីចន្លោះខែសីហាឆ្នាំ២០២៣ដល់ខែមីនាឆ្នាំ២០២៤ ដើម្បីប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោក Skytrax ឆ្នាំ២០២៤។
ក្នុងការស្ទង់មតិនោះដែរ អ្នកដំណើរទាំងអស់ បានវាយតម្លៃចំពោះសេវាកម្មអាកាសយានដ្ឋានសំខាន់ៗ ដូចជាបទពិសោធន៍នៃការ check-in ការជញ្ជូនវ៉ាលិស ផ្នែកអន្តោប្រវេសន៍ ការដើរទិញអីវ៉ាន់ និងការចេញដំណើរ។

ជាមួយនឹងការរចនាបែបទំនើប, អាកាសយានដ្ឋាន Hamad នៅមានលក្ខណៈពិសេសផ្សេងទៀតដូចជា សណ្ឋាគារប្រណីតដែលមានបន្ទប់ភ្ញៀវជាង១០០ សួនច្បារត្រូពិក និងផ្សារទំនើប។
នេះមិនមែនជាឆ្នាំទី១ទេ ដែលអាកាសយានដ្ឋានអន្តរជាតិ Hamad ជាប់ឈ្មោះជាព្រលានយន្តហោះល្អផ្តាច់គេលើពិភពលោក ពោលអាកាសយានដ្ឋាននេះធ្លាប់ឈ្នះ២ដងរួចមកហើយ គឺក្នុងឆ្នាំ២០២១និង២០២២។

ចំណែក អាកាសយានដ្ឋាន Changi ដែលល្បីល្បាញដោយសារទឹកធ្លាក់ខាងក្នុងខ្ពស់ជាងគេលើពិភពលោក គឺត្រូវបានបោះឆ្នោតជ្រើសរើសជាព្រលានយន្តហោះល្អបំផុតរបស់ពិភពលោកចំនួន១២ដងដោយ Skytrax ចាប់ពីឆ្នាំ២០១៣ដល់២០២០និងម្តងទៀតនៅឆ្នាំ២០២៣។
ដោយឡែក ចំណាត់ថ្នាក់លេខ៣នៅឆ្នាំនេះ គឺបានទៅលើអាកាសយានដ្ឋានអន្តរជាតិ Incheon របស់កូរ៉េខាងត្បូង ខណៈលេខ៤ គឺអាកាសយានដ្ឋាន Haneda របស់ជប៉ុន និងលេខ៥បានទៅលើអាកាសយានដ្ឋានអន្តរជាតិ Narita របស់ជប៉ុនដូចគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានជាតិ និងអន្តរជាតិចំនួនប៉ុន្មាន?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


