លោក សុខ ឥសាន ៖ ការ​សម្រេច​លុបចោល​ថ្ងៃ​ឈប់សម្រាក​ខ្លះ គឺ​ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ ការ​សម្រេច​លុបចោល​ថ្ងៃ​ឈប់សម្រាក​ខ្លះ គឺ​ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស​

Published

on

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការសម្រេច​លុបចោល​ថ្ងៃ​ឈប់​សម្រាក​ខ្លះ គឺ​ដើម្បី​ប្រកួតប្រជែង និង​ទាក់ទាញ​វិនិយោគ​បរទេស ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​នៅ​លើ​ពិភពលោក​នេះ មិន​មាន​ប្រទេស​ណា​ឈប់សម្រាក​ប្រចាំ​ឆ្នាំ ​ស្មើ និង​តិច​ជាង​កម្ពុជា​ទេ​។​

​ការលើកឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ គឺជា​ការ​ឆ្លើយតប​ចំពោះ​ការលើកឡើង ក៏​ដូច​ជា​ការ​ស្នើសុំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​អ្នកវិភាគ​មួយ​ចំនួន ដែល​ចង់​ឲ្យ​ដាក់​ថ្ងៃ​ទី​២៣ ខែ​តុលា ជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ឡើងវិញ​។

​លោក សុខ ឥសាន ថា ២៩​ឆ្នាំ​កន្លងផុតទៅ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​នាំ​មក​នូវ​សន្តិភាព​ជូន​កម្ពុជា។ តែ​ពី​ពេលនេះ​តទៅ កម្ពុ​ជា មាន​សន្តិភាព​ហើយ អត់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទៀត​ទេ​។

លោក​ថា ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា អនុវត្ត​បាន​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទើប​រក្សា​ ការពារ​បាន​សន្តិភាព ស្ថិរភាព​នយោបាយ ហើយ​សង្គម​កម្ពុជា មាន​សណ្ដាប់ធ្នាប់​ល្អ​។

​បើតាម​ លោក សុខ ឥសាន ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​អនុវត្ត​ជាប្រចាំ​ មិនមែន​អនុវត្ត​តែ​នៅ​ថ្ងៃ​២៣​តុលា នោះ​ទេ​។ ចំពោះ​លុបចោល​នូវ​ថ្ងៃ​ឈប់សម្រាក​មួយ​ចំនួន​នោះ លោក សុខ ឥសាន បាន​ពន្យល់​ថា ការសម្រេច​លុបចោល​ថ្ងៃ​ឈប់សម្រាក​ខ្លះ​នេះ ដោយសារ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​ត្រឹម​២១​ថ្ងៃ ដើម្បី​ប្រកួតប្រជែង ទាក់ទាញ​វិនិយោគ​បរទេស​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​នៅ​លើ​ពិភពលោក​នេះ មិន​មាន​ប្រទេស​ណា​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ស្មើ និង​តិច​ជាង​កម្ពុជា​ទេ​៕

អត្ថបទ ៖ កោះ​កែវ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ4 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ4 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ4 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ5 hours ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានពេញនិយម