Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកស្ដាយ​ក្រៃលែង ចំពោះ​មរណភាព កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញិ​ល

បានផុស

នៅ

ក្នុង​សារលិខិត​នេះ ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​ក្តី​រន្ធត់ចិត្ត​ឥតឧបមា និង​មាន​សេចក្តី​ក្រៀមក្រំ ដោយ​បាន​ទទួល​ដំណឹង​ថា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញិ​ល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ទទួលអនិច្ចកម្ម​នៅ​ថ្ងៃ​សុក្រ ១​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:៣៦ នាទី​ព្រឹក ក្នុង​ជន្មាយុ ៧៩ ឆ្នាំ ដោយ​រោគាពាធ​។

​ឯកឧត្តម បាន​ចាត់ទុកថា មរណភាព​របស់ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញិ​ល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ឪពុក ជីតា និង​ញាតិមិត្ត​នៃ​ក្រុមគ្រួសារ ប្រកបទៅដោយ​សង្គហធម៌ និង​ព្រហ្ម​វិហារធម៌ ហើយក៏​ជាការ​បាត់បង់​នូវ​ឥស្សរជន​នយោបាយ​ខ្មែរ​ដ៏​ឆ្នើម​មួយរូប ដែល​ធ្លាប់មាន​ស្នាដៃ​រួមចំណែក​យ៉ាងសកម្ម​ទាំង កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី​ជាមួយ​ស្ថាប័ន​រដ្ឋសភា នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ដើម្បី​បម្រើ​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​ការរួមចំណែក​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា តាមរយៈ​ការអនុវត្ត​មុខងារ នីតិកម្ម មុខងារ​ត្រួតពិនិត្យ និង​មុខងារ​ជា​តំណាង​ប្រកបដោយ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់​។

​ស្ថិតក្នុង​សមាន​ទុក្ខ វិយោគ​សោកស្ដាយ ស្រណោះ​អាឡោះអាល័យ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បានទេ​៖ ខ្ញុំ​សូម​សម្តែង នូវ​ការរំលែក​មរណទុក្ខ​យ៉ាង​ជ្រាលជ្រៅ ពោរពេញ​ដោយ​ក្តី​សោកសៅ​ជាមួយ ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​ញាតិមិត្ត និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញិ​ល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា សូម​បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម ឯក​ខត្ត​ម និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​នៃ​សព ទទួល​នូវ​មនោសញ្ចេតនា​រំលែក​ទុក្ខ ដោយ​ក្តី​ក្រៀមក្រំ​បំផុត​ពី​ខ្ញុំ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

លោក ដួង សុខគា ៖ ល្បែងបាញ់ទឹក និងប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ស្លាប់​បុរស ២ នាក់​ នៅ តៃវ៉ាន់ ក្រោយ​ញ៉ាំ​អាហារ​បួស​របស់ម៉ាឡេស៊ី

ព័ត៌មានជាតិ១៥ នាទី មុន

ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

ជីវិតកម្សាន្ដ៤០ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម