ព័ត៌មានអន្ដរជាតិ
ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន
លោក Liu Zhenmin បេសកជនចិន ទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ បានប្រាប់វេទិកា បូអាវ សម្រាប់អាស៊ីនៅទីក្រុង ហៃណាន កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែមីនាថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ គួរតែស្រឡាញ់សន្តិភាពក្នុងតំបន់ឲ្យបានយូរអង្វែង និងជួយការពារស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យកញ្ជ្រោលឆួលក្តៅហួសពីការគ្រប់គ្រង។
លោក Liu ដែលទទួលបន្ទុកកិច្ចការសមុទ្រចិនខាងត្បូង ក្នុងឋានៈជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស មុនពេលចូលកាន់តួនាទីជាន់ខ្ពស់របស់ UN ក្នុងឆ្នាំ២០១៧ និយាយថា ទីក្រុងប៉េកាំង និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គួរតែស្វែងរកដំណោះស្រាយទ្វេភាគី ឬថ្នាក់តំបន់ ចំពោះជម្លោះទឹកដីតាមរយៈការចរចា។
ក្នុងកិច្ចពិភាក្សាអំពីផ្លូវទឹកមានជម្លោះ លោក Liu គូសបញ្ជាក់ថា “ប្រជាជននៅបណ្តាប្រទេសអាស៊ីបូព៌ា គួរតែដឹងនិងស្រឡាញ់សន្តិភាពក្នុងតំបន់ដែលមានរយៈពេលបីទសវត្សរ៍មកហើយ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ហើយត្រូវមានកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីការពារជម្លោះថ្មីកុំឲ្យកកើតនៅសមុទ្រចិនខាងត្បូង”។
ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងចិន និងហ្វីលីពីនជុំវិញជម្លោះថ្មប៉ប្រះទឹក Second Thomas និង Scarborough Shoals ដែលនាំឲ្យសហគមន៍អន្តរជាតិ កាន់តែយកចិត្តទុកដាក់ខ្លាំងឡើងៗ។
លើសពីនេះ លោក Liu ក៏ព្រមានដែរថា “ឆ្នាំកន្លងទៅ គេបានមើលឃើញកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ហើយមនុស្សជាច្រើនមានក្តីកង្វល់ថា រឿងនោះនឹងបង្កជម្លោះមួយទៀតនៅអាស៊ីអាគ្នេយ៍។ បណ្តារដ្ឋក្រៅទឹកដី គួរតែគាំទ្រប្រទេសជិតខាងនៃសមុទ្រចិនខាងត្បូង ឲ្យស្វែងរកដំណោះស្រាយដោយយុត្តិធម៌តាមរយៈការចរចា ជំនួសឲ្យការដុតភ្លើងនិងបង្កើតហានិភ័យ។ ប្រទេសទាំងឡាយ ក៏គួរចៀសវាង ការគាំទ្រភាគីម្ខាង ហើយទៅគាបសង្កត់ភាគីម្ខាងទៀតដែរ”។
សូមបញ្ជាក់ជាថ្មី សមុទ្រចិនខាងត្បូងដែលសម្បូរធនធាននិងជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក គឺជាកម្មវត្ថុនៃការទាមទារត្រួតស៊ីគ្នាជាច្រើនភាគី។ ក្រៅពីចិននិងហ្វីលីពីន, វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់ ក៏សុទ្ធតែទាមទារដែរ។
ទីក្រុងប៉េកាំង បានទាមទារភាគច្រើននៃដែនទឹកនេះ ហើយច្រានចោលសេចក្តីសម្រេចអាជ្ញាកណ្តាលអន្តរជាតិឆ្នាំ២០១៦ ដែលថា ការអះអាងរបស់ខ្លួនមិនត្រឹមត្រូវ។
ការប្រឈមមុខដាក់គ្នាថ្មីបំផុតរវាងទីក្រុងប៉េកាំងនិងម៉ានីល គឺបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលហ្វីលីពីនចោទប្រកាន់ឆ្មាំសមុទ្រចិន ថា ប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងកប៉ាល់ស៊ីវិល ក្នុងបេសកកម្មផ្គត់ផ្គង់ដល់កងទ័ព ដែលឈរជើងនៅលើថ្មប៉ប្រះទឹក Second Thomas Shoal៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


