ព័ត៌មានជាតិ
ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងសន្តិសុខសាធារណៈឡាវ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តធានាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។

ការឯកភាពរវាងភាគីទាំងពីរនេះ ដោយយោងទៅតាមស្មារតីកំណត់ហេតុកិច្ចសហប្រតិបត្តិការក្រសួងទាំងពីរ និងយោងទៅតាមចំណារឯកភាពរបស់សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេលកន្លងមក។ ក្នុងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការស្តីពីកិច្ចសហប្រតិបត្តិការការងារអន្តោប្រវេសន៍ជាមួយនាយកដ្ឋានអន្តោប្រវេសន៍ឡាវ ដើម្បីបន្តពង្រឹងទំនាក់ទំនងដ៏ល្អក្នុងកិច្ចសហប្រតិបត្តិការរួមចំណែករក្សាស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពចេញចូលតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងមនុស្ស ទំនិញ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៃប្រទេសទាំងពីរ។

ការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាទ្វេភាគីរវាងឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកនាយកនៃនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានសន្តិសុខសាធារណៈ ក្រសួងសន្តិសុខសាធារណៈឡាវ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានធ្វើសេចក្តីរាយការណ៍អំពីការវិវត្តន៍ទៅនូវសភាពការណ៍ រចនាសម្ព័ន្ធរបស់ស្ថាប័ន និងការធ្វើវិសោធនកម្មបទបញ្ញត្តិអន្តោប្រវេសន៍ ដែលក្នុងនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរព័ត៌មានអំពីទិន្នន័យនៃការធ្វើដំណើររបស់ប្រជាជនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ និងបានឯកភាពចំពោះការបន្តសម្របសម្រួលជូនប្រជាពលរដ្ឋទាំងសង ខាង ក្នុងនាមជាអ្នកជិតខាងល្អ។

ភាគីទាំងពីរ បានផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍លើការទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តធានាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ បន្ថែមពីលើនេះ នាយកដ្ឋានអន្តោប្រវេសន៍ឡាវ ក៏បានបង្ហាញឆន្ទៈអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអង្គភាពទាំងពីរ តាមរយៈការបន្តកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍រវាងអង្គភាពទាំងពីរ ដែលជាយន្តការកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


