ព័ត៌មានជាតិ
កាកបាទក្រហមស្វាយរៀង យកអំណោយមនុស្សធម៌ ចែកជូនជនងាយរងគ្រោះ ៩០ គ្រួសារ ក្នុងស្រុករមាសហែក
នៅសាលាស្រុករមាសហែក និងនៅសាលាឃុំមុខដា ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបន្តនាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ មានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ សរុបចំនួន៩០គ្រួសារ មកពី ១៦ឃុំ ក្នុងស្រុករមាសហែក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ពិធីនេះបានការអញ្ជើញចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងមានការនិមន្តចូលរួមពីព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន អនុប្រធានកិត្តិយសសាខា និងជាព្រះគ្រូចៅអធិការវត្ត នន្ទមុនី ឯកឧត្តម នាង សុជីវី គណៈកិត្តិយសសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា។
នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍សាកសួរសុខទុក្ខ និងការផ្តាំផ្ញើក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
លោកជំទាវ ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ព្រោះថាប្រទេសកម្ពុជាយើងទើបតែរកឃើញករណីឆ្លងថ្មីពីរករណីបន្ថែមទៀតដែលសរុបអ្នកកើតជំងឺកូវីដ ១៩ កើនដល់ ១២៤ នាក់ ជាសះស្បើយ ១២២ នាក់។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៩០គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ៣០ គ.ក្រ, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ ដប, កន្ទេលបត់១, ឃីត១កញ្ចប់(មុង ភួយ ក្រមា សារុង), ម៉ាស៣បន្ទះ និងថវិកា ៥ម៉ឺនរៀល៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាចម្រៀងហុងកុង Steven Cheung ធ្លាក់ខ្លួនខ្លាំង សូម្បីលុយបង់ភ្លើងក៏គ្មានផង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រីនៅ វៀតណាម ងាប់អណ្ដែតត្រៀបត្រាពេញផ្ទៃទឹក ខណៈរលកកម្ដៅកំពុងអុកឡុកខ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV