ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអូស្ដ្រាលី ជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រមុខការទូតកម្ពុជា
នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី ម៉ារីស ផេន (Marise PAYNE) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ដ្រីកិច្ចការនារីអូស្ដ្រាលី ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថា លោកពិតមានសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយលោក Marise PAYNE ដោយផ្ទាល់ ក្រោយពីមានជំនួបទ្វេភាគី តាមទូរស័ព្ទ និងប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនលើកច្រើនសារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ លោកថា គោលជំហររួមរបស់កម្ពុជា និងអូស្ត្រាលី គឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា “សាមគ្គីភាពអន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ជាពិសេសខណៈពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្ពុជាតែងតែវាយតម្លៃខ្ពស់លើការចូលរួម និងការគាំទ្ររបស់អូស្ត្រាលីចំពោះកម្ពុជា និងអាស៊ាន”។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹមថា លោកស្រី Marise PAYNE និងគណៈប្រតិភូទាំងអស់ពេញចិត្តជាមួយអាហារថ្ងៃត្រង់ ដែលកម្ពុជាបានរៀបចំ ពីព្រោះនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញការទូតម្ហូបអាហារនៅលើឆាកពិភពលោក។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ដ្រីកិច្ចការនារីអូស្ដ្រាលី លោកស្រី ម៉ារីស ផេន (Marise PAYNE) បានមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី០៧ និងទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមក្រសួងការបរទេស ដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជានេះ ដើម្បីបង្កើនកិច្ចប្រតិបត្តិការ ក៏ដូចជាទំនាក់ទំនងទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឲ្យកាន់ស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ និងធ្វើឡើងតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជានេះ សន្តិសុខត្រូវបានរិតបណ្តឹង ដែលសូម្បីតែការថតរូបសម្រាប់ផ្សព្វផ្សាយនៅពេលចុះពីយន្តហោះ ក៏មិនត្រូវបានអនុញ្ញាតដែរ នេះដោយសាតែមានការសំណូមពរពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្មេងអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារអាយុ៥ឆ្នាំ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចេញមុខរិះគន់ត្រង់ៗ ទាក់ទងការសន្យាផ្ដល់ជំនួយវ៉ាក់សាំងពីសំណាក់អូស្ត្រាលី តែមិនបានកំណត់ពេលវេលាជាក់លាក់។ សម្តេចថា ប្រសិនបើអូស្ត្រាលីត្រៀមបញ្ជូនវ៉ាក់សាំង២,៣០០,០០០ដូស ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ តែបញ្ហានឹងគួរត្រូវបានបញ្ជាក់ មក ឬមិនមក ឬនៅត្រឹមការសន្យា៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


