ព័ត៌មានជាតិ
ក្រសួងអប់រំពន្យារពេលរៀន និងបង្រៀននៅកម្រិតមត្តេយ្យនិងសេវាអប់រំកុមារតូច
ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចពន្យារពេលដំណើរការរៀន និងបង្រៀន នៅកម្រិតមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី០៨ វិច្ឆិកានេះ បានឱ្យដឹងថាអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងស្នើសូម លោក លោកស្រីប្រធាន ណែនាំដល់គ្រឹះស្ថានមត្តេយ្យសិក្សាគ្រប់ប្រភេទទាំងមត្តេយ្យសិក្សា សាធារណៈ មត្តេយ្យសិក្សាឯកជន និងមត្តេយ្យសហគមន៍និងសេវាអប់រំកុមារតូច ត្រូវពន្យារពេលសម្រាប់ ដំណើរការរៀន និងបង្រៀនដោយផ្ទាល់នៅតាមគ្រឹះស្ថានសិក្សា។
ក្រសួងបានបន្តថា បន្ទាប់ពីកុមារអាយុ ៥ ឆ្នាំបានចាក់វ៉ាក់សាំង ការពារកូវីដ-១៩ រួច ក្រសួងនឹងចេញលិខិតអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាបើកបង្រៀនសម្រាប់កុមារអាយុ៥ឆ្នាំ។
ក្រសួងបានណែនាំ លោក លោកស្រីប្រធានមន្ទីរអប់រំរាជធានីខេត្តមេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច តាមការគួរ។
ប្រមុខរដ្ឋាភិបាលភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានលើកឡើងថា សាលាមតេយ្យសិក្សានៅមិនទាន់អនុញ្ញាតឲ្យបើកដំណើរការនៅពេលនេះនៅឡើយទេ ដោយសារកុមារអាយុពី៣ទៅ៤ឆ្នាំនៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា នេះ សម្ដេច នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ខ្ញុំសូមផ្តាំផ្ញើមតេយ្យកុំអាលលឿនពេកខ្ញុំចង់ឱ្យបើកបឋម អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យនិងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដោយសារគម្លាតសុវត្ថិភាព»។
សម្តេចតេជោបានបន្តថា ការអនុញ្ញាតឱ្យបើកដំណើរការដោយសារតែពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ពិសេសកុមារអាយុ៥ឆ្នាំ។ ចំណែកកុមារអាយុពី៣ទៅ៤ឆ្នាំ នៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ។ ដូច្នេះសូមកុំប្រញាប់បើកលឿនពេក៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


