ព័ត៌មានជាតិ
ខួបលើកទី១៦១ កាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រមូលថវិកាពីសប្បុរសជនបានជាង ៤១២ពាន់ដុល្លារ
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាបបានរៀបចំខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើមី្បសហគមន៍មានសុខភាពល្អ និង មានភាពធន់នឹងអាកាសធាតុ” ព្រមទាំងមានការចូលរួមពីលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។ ខួបលើកទី១៦១នេះ ប្រមូលថវិកាបឋមពីសប្បុរសជនបានចំនួន ៤១២ ០៦៣ដុល្លារ។

សកម្មភាពសប្បុរសធម៌ ក៏បានចូលរួមឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមមាន អង្ករ ២តោន ទឹកបរិសុទ្ធ ១៥០កេស និងថវិកាជាតួលេខបឋមចំនួន ៤១២ ០៦៣ដុល្លារ។ ក្នុងឱកាសនេះ លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ ពីលទ្ធផលសកម្មភាពមនុស្សធម៌ របស់សាខា អនុវត្តបានក្នុងឆ្នាំ២០២៣ លើការងារមនុស្សធម៌ សាខាបានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទឹកជំនន់ អគ្គិភ័យ លង់ទឹកស្លាប់ គ្រោះថ្នាក់ដោយគ្រាប់មីន និងគ្រោះថ្នាក់ ដោយឧបទ្ទវហេតុផ្សេងៗ សរុប ២ពាន់៧៧២គ្រួសារ ដែលមានមនុស្សចំនួន ១១ពាន់៨៤២នាក់។

បន្ថែមពីនេះ ចុះជួបសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន ដោយអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពមាតាទារក និងកុមារ សរុបចំនួន ២ពាន់៦៩នាក់ និង ចែកជូនអំណោយមនុស្សធម៌ ចំនួន១១០នាក់។ សាងសង់ផ្ទះមនុស្សធម៌សរុបចំនួន៤ខ្នង និងកំពុងពិនិត្យស្ថានភាពគ្រោងសាងសង់ចំនួន៤ខ្នងទៀត ។ បច្ចុប្បន្នសាខាមាន អ្នកស្ម័គ្រចិត្តសរុបមាន ២ពាន់១៦១នាក់ (ស្រី ១ពាន់៩នាក់) និងយុវជនកាកបាទក្រហមកម្ពុជា ១ពាន់៥៩៥នាក់ (ស្រី១ពាន់៥៤ នាក់) ទីប្រឹក្សាយុវជន ៦៤នាក់ (ស្រី២៧នាក់) នៅតាមគ្រឹះស្ថានសិក្សាចំនួន៣២ )។

ជាមួយគ្នានេះ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ថ្ងៃនេះពិតជាមានសារសំខាន់សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដើម្បីបុព្វហេតុមនុស្សធម៌ សំដៅជួយដល់ជនរងគ្រោះ និង ជនងាយរងគ្រោះ តាមរយៈការជួយសម្រាលជនរងគ្រោះដោយគ្រោះមហន្តរាយនានា និង ការថែទាំសុខភាព តាមសហគមន៍ និងសកម្មភាពមនុស្សធម៌ផ្សេងទៀត ។ លោកបន្តថា ឆ្នាំ២០២៤ ក្រោមប្រធានបទខាងលើ មានគោលបំណងសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និង ពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
កាកបាទក្រហមកម្ពុជាត្រូវតែលើកកម្ពស់ស្មារតីក្នុងការអនុវត្ត វិធានការនានា ដែលត្រូវឆ្លើយតបជាចាំបាច់ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាពិសេសសម្ពាធ នៃការកើនកម្ដៅ ដែលកំពុងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ធម្មជាតិ សុខភាព សេដ្ឋកិច្ច ។ លោកបានជំរុញ ដល់សាខា អនុសាខា អាជ្ញាធរក្រុង ស្រុក គ្រប់មន្ទីរស្ថាប័ន កងកម្លាំង និងសប្បុរសជន ក្នុងការលើកកម្ពស់ស្មារតីប្រែក្លាយប្រធានបទនេះឲ្យទៅជាការអនុវត្តជាក់ស្តែង តាមរយៈការលើកកម្ពស់ការទទួលខុសត្រូវរបស់សាខា អនុសាខា ឲ្យខិតខំប្រឹងប្រែងបន្តពង្រឹងការកសាងសមត្ថភាព សហគមន៍នានា ឲ្យទៅជាសហគមន៍ដែលមានសមត្ថភាពទ្រាំទ្របាន។

បន្សំបានទៅនឹងបញ្ហាប្រឈម បង្កដោយការប្រែប្រួលអាកាសធាតុ ហើយខាងផ្នែកសុខភាពវិញ គឺត្រូវតែចាប់ផ្តើមបោះបង់ទម្លាប់មិនល្អ មួយចំនួនដែលបំផ្លាញសុខភាព និងអាយុជីវិតខ្លួនឯង រួចចាប់ផ្តើមពុំបង្អែបង្អង់ឡើយនូវការអនុវត្តសេចក្តីណែនាំ និងវិធានការផ្សេងៗ ដែលនាំមកនូវសុខភាពល្អ សុវត្ថិភាពសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្តនៅក្នុងជីវិតរស់នៅ ប្រចាំថ្ងៃ។ លោកក៏បានជំរុញ ដល់សាខា អនុសាខា ខិតខំធ្វើការទំនាក់ទំនងជាមួយសប្បុរសជន សំដៅធ្វើការសាងសង់ផ្ទះមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ នៅតាមមូលដ្ឋានរបស់ខ្លួន សំខាន់លើសុខភាពមាតានឹងទារក និង ការផ្គត់ផ្គង់ទឹកស្អាតជាដើម៕
ដោយ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


