ព័ត៌មានជាតិ
ស្ត្រីម្នាក់ ឈរយំលើស្ពានជ្រោយចង្វារ ប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវអ្នកធ្វើដំណើរ ជួយឃាត់ទាន់ពេល
ស្ត្រីម្នាក់ បានធ្វើដំណើរមកឈរយំ កាន់បង្កាន់ដៃស្ពានជ្រោយចង្វារ ក្នុងគោលបំណងលោតទឹកសម្លាប់ខ្លួន។ ប៉ុន្តែសំណាងល្អ បានអ្នកដំណើរជួយចាប់ឃាត់ទាន់ពេល ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងផង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីរាត្រីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅលើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីអ្នកដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញស្ត្រីវ័យជាង ៣០ឆ្នាំម្នាក់ បានឡើងលើស្ពានជ្រោយចង្វារ។ លុះដល់ពេលដល់ ពាក់កណ្ដាលស្ពានស្ត្រីរូបនោះ បានឈរយំដោយដៃអោបនឹងបង្កាន់ដៃស្ពាន បំណងលោតទឹកសម្លាប់ខ្លួន។ ប៉ុន្តែខណៈពេល ដែលប៉ុនប៉ងលោតទឹកនោះ ក៏ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់នាំគ្នាចុះចាប់ឃាត់ទាន់ពេល ខណៈដែលមេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំង ផងដែរ។
បន្ទាប់ពីឃាត់រួចហើយ ស្ត្រីរូបនោះបានព្យាយាម មិនប្រាប់ពីអត្តសញ្ញាណរបស់គាត់ និងទីលំនៅនោះឡើយ ដោយគាត់ប្រាប់ថា មានទំនាស់ជាមួយប្តី ទើបបានសម្រេចចិត្តឡើងស្ពានជ្រោយចង្វារនេះ ដើម្បីបញ្ចប់ជីវិត។ បច្ចុប្បន្នស្ត្រីរូបនោះ បានវិលត្រឡប់ទៅផ្ទះរបស់គាត់ វិញហើយ៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


