ព័ត៌មានជាតិ
ស្ដ្រីម្នាក់បើករថយន្តឡើងស្ពានជ្រោយចង្វាប្រុងលោតសម្លាប់ខ្លួន សំណាងបានកូនប្រុសមកដល់ចាប់ឃាត់ទាន់
ស្ត្រីម្នាក់បានបើករថយន្តលិចស៊ីសមកដល់លើស្ពានជ្រោយចង្វារប្រុងលោតទឹកសម្លាប់ខ្លួនប៉ុន្តែខណៈពេលនោះត្រូវបានកូនប្រុសដែលជិះម៉ូតូតាមមកពីក្រោយចាប់ឃាត់ទាន់ពេលវេលាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១នៅលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វារក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញស្ត្រីវ័យចំណាស់ខាងលើបើកបររថយន្តមួយគ្រឿងម៉ាក Lexus RX 300 ធ្វើដំណើរពីររង្វង់មូលគួចកាណុងឡើងទៅលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វាលុះមកដល់ចំណុចកើតហេតុក៏ឈប់រថយន្តហើយបើកទ្វាររថយន្តចុះដេីរមកបង្កាន់ដៃស្ពានក្នុងគោលបំណងលោតទឹកសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋសហការជាមួយនឹងកម្លាំងសមត្ថកិច្ចចរាចរណ៍នៅគោលដៅស្ពាននោះធ្វើការឃាត់ខ្លួនជួយសង្គ្រោះអាយុជីវិតស្ត្រីរងគ្រោះទាន់ពេលវេលា។

ក្នុងហេតុការណ៍នោះដែរដោយយោងសម្តីរបស់ស្រ្តីចំណាស់ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន បានយំរៀបរាប់ថា មូលហេតុដែលគាត់គិតខ្លីបែបនេះដោយសារតែមានទំនាស់ក្នុងក្រុមគ្រួសារជាមួយប្ដី ដោយអះអាងថាប្ដីរបស់គាត់មានស្រីនៅខាងក្រៅ ធ្វើបាបចិត្តគាត់ ដូច្នេះក៏ខូចចិត្ត គិតអ្វីមិនចេញបានជិះរថយន្ត គោលបំណងមកលោតទឹកឲ្យស្លាប់តែមិនដូចបំណងនោះទេ។

ស្ត្រីរងគ្រោះរូបនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយក្នុងហេតុការណ៍គេឃើញមានក្មេងប្រុសម្នាក់ដែលជិះម៉ូតូមកពីក្រោយរថយន្តជនរងគ្រោះពេលជនរងគ្រោះឈប់ឡានបានបន្តិចក៏ក្មេងប្រុសដែលគេសួរនាំទៅថាជាកូន ជន រងគ្រោះបានចាប់គ្រៀកម្តាយរបស់គេជាប់ដើម្បីកុំឱ្យគាត់ស្ទុះទៅលោតទឹក។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចណការពារគោលដៅនៅរង្វង់មូលគួចកាណុងបានធ្វើការទាក់ទងទៅក្រុមគ្រួសារសាច់ញាតិដេីម្បីមកទទួលយកស្ត្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ៕ អត្ថបទ៖ រស្មី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


