ព័ត៌មានជាតិ
លោក ឆាយ គឹមខឿន បញ្ជាក់ពីការបញ្ជូនខ្លួនអតីតសកម្មជន CNRP ២នាក់ ពីប្រទេសថៃ
ថ្មីៗនេះ ប្រព័ន្ធព័ត៌មានប្រឆាំងមួយចំនួនបានផ្សព្វផ្សាយថា សមត្ថកិច្ចថៃ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចាប់ខ្លួនលោក វឿន វាសនា ហៅក្រញូងព្រៃឡង់ និងលោក វឿង សំណាង អតីតសកម្មជន CNRP សរុបចំនួន២នាក់ បញ្ជូនមកប្រទេសកម្ពុជា តាមសំណើរបស់កម្ពុជា ហើយថា ការចាប់ខ្លួននេះ ត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយអាជ្ញាធរថៃ ប៉ុន្តែព័ត៌មាននេះ ត្រូវបានច្រានចោល ដោយមន្ត្រីជាន់ខ្ពស់នគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលនេះថា ករណីនេះមិនមែនជាការចាប់បញ្ជូនទេ ពួកគេត្រូវបានអាជ្ញាធរថៃបណ្ដេញចេញ ទាក់ទងទៅនឹងការរស់នៅដោយខុសច្បាប់។ លោកថា អាជ្ញាធរថៃអនុវត្តច្បាប់អន្តោប្រវេសន៍តែប៉ុណ្ណោះ ប៉ុន្តែដោយសារពីរនាក់នេះ មានដីកាពីកម្ពុជាស្រាប់ នៅពេលសមត្ថកិច្ចថៃបណ្ដេញចេញ យើងក៏ទទួលយក សម្តថកិច្ចយើងគ្រាន់តែអនុវត្តតាមដីកាតែប៉ុណ្ណោះ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបដិសេធព័ត៌មានដែលបានចុះផ្សាយមួយចំនួនកន្លងមកថា អាជ្ញាធរថៃបានចាប់ខ្លួនតាមសំណើរបស់អាជ្ញាធរកម្ពុជា។ លោកថា វាជាការអនុវត្តច្បាប់ច្បាប់អន្តោប្រវេសន៍របស់អាជ្ញាធរថៃ ហើយនៅប្រទេសណាក៏ដូចគ្នាដែរ នៅពេលបណ្ដេញចេញ គឺត្រូវតែបណ្ដេញមកប្រទេសកំណើត។
បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ពីរនាក់នោះ ប្រហែលជាមកដល់កម្ពុជាហើយ ដោយសារតែការបញ្ជូនមកតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ម្ល៉េះ។ លោកថា នីតិវិធីបន្តយ៉ាងណា វាជារឿងរបស់តុលាការ ប៉ុន្តែសមត្ថកិច្ចគ្រាន់តែអនុវត្តតាមដីកា ចាប់បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ឈ្មោះ វឿន វាសនា ហៅក្រញូងព្រៃឡង់ និងឈ្មោះ វឿង សំណាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទ “រារាំងដល់ការអនុវត្តវិធានការ” និងបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ ដែលបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នេះបើតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

ជាការកត់សំគាល់ នៅតាមបណ្តាញសង្គមរបស់ខ្លួន ពួកគេទាំងពីរនាក់តែងតែប្រើពាក្យធ្ងន់ៗ វាយប្រហារ ជេរ ប្រមាថ យ៉ាងធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមិនមែនជាការរិះគន់ដើម្បីស្ថាបនានោះទេ ហើយកាលពីថ្ងៃទី៩ ខែតុលា កន្លងទៅថ្មីៗនេះ ម្ចាស់ហ្វេសប៊ុក ព្រៃឡង់ គ្រញូង ដែលគេស្គាល់ថា ជារបស់ឈ្មោះ វឿន វាសនា បានចូលទៅ ខមមិន (Comment) នៅលើហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដោយសរសេរកំណាព្យរិះគន់ធ្ងន់ៗដោយពាក្យ “កែច្បាប់បំផ្លាញជាតិ និងដឹកនាំប្រទេសធ្វើឲ្យរលាយទឹកដីព្រៃឈើ” ជាដើម៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


