នយោបាយ
អតីតតំណាងរាស្ត្រ CNRP មួយរូបទៀត ទទួលបាននីតិសម្បទាធ្វើនយោបាយ ឡើងវិញ
លោក ចាន់ ចេង អតីតអ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាល និងជាសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់នីតិសម្បទាឲ្យធ្វើនយោបាយឡើងវិញហើយ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
លោក ចាន់ ចេង ស្ថិតនៅក្នុងលេខរៀងទី ៤៩ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិទាំងអស់ចំនួន ១១៨នាក់ ដែលត្រូវបានហាមឃាត់ធ្វើនយោបាយរយៈពេល ៥ឆ្នាំ ក្រោយពីអតីតគណបក្សនេះ ត្រូវបានរំលាយដោយតុលាការកំពូល។
គួររំលឹកថា រហូតមកដល់ពេលនេះមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ៣០រូបហើយ ដែលទទួលបាននីតិសម្បទានយោបាយឡើងវិញ មានដូចជា៖
ទី១, លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២, លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣, លោក ស៊ីម សុវណ្ណនី ទី៤, លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥, លោក អ៊ូ ច័ន្ទរ័ត្ន ទី៦, លោកស្រី ទេព សុទ្ធី ទី៧, លោក កង គឹមហាក់ ទី៨, លោក ជីវ កត្តា ទី៩, លោក ច័ន្ទ សិលា ទី១០, លោក សុន ឆ័យ ទី១១, លោក តាវ គឹមឈន ទី១២, លោកវ៉ា សាម៉ុន ទី១៣, លោក ស៊ុន សុភ័ក្រ ទី១៤, លោកស្រី លី ស្រីវីណា ទី១៥, លោក ថាច់ សេដ្ឋា ទី១៦, លោកយ៉ែម បុញ្ញឫទ្ធិ ទី១៧, លោក មុត ចន្ថា ទី១៨, លោក ជុំ ច័ន្ទដាវិន ទី១៩, លោក ទួត ឃឿត ទី២០, លោក ឡាត់ លិតេយ្យ ទី២១, លោក ឡុង គឹមឃន ទី២២. លោកស្រី យ៉ង់ ផាន់ណេត ទី២៣, លោក ប៉ុល ហំម ទី២៤, លោក ផាន់ ច័ន្ទសាក់ ទី២៥, លោក ឃឹម ឡាគី ទី២៦, លោក ម៉ៅ សុផល ២៧.មុត មល្លា ២៨. លោក ស៊ុន ចន្ធី ២៩. លោក ប្រាក់ យីកាន និងទី៣០, លោក ចាន់ ចេង ។
ចំណែកគណបក្សនយោបាយ ដែលបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំ និងអតីតមន្រ្តីជាន់ខ្ពស់ CNRP រហូតមកដល់ពេលនេះ មានចំនួន ៧ គណបក្សហើយ ក្នុងនោះ រួមមាន៖
ទី១, “គណបក្សឆន្ទៈខ្មែរ” របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ ទី២, “គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ ទី៣, “គណបក្សខ្មែរស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា ទី៤, “គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន ទី៥, “គណបក្សកម្ពុជានិយម” របស់លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ ទី៦, “គណ បក្សបេះដូងជាតិ” របស់លោក សៀម ភ្លុក (មិនទាន់ចុះបញ្ជី) និងទី៧, “គណបក្សអនាគតជាតិ” របស់លោក ឃីម ឡាគី (មិនទាន់ចុះបញ្ជី)៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


