ព័ត៌មានជាតិ
អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតCNRP ក្នុងក្រុងកំពង់ចាម សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
កំពង់ចាម ៖ ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ត្រឹម ឈរលើប្រយោជន៍ជាតិ និងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងក្រោមការដឹកនាំដោយភាពវ័យឆ្លាត ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលកំពង់ចាម ធ្វើឱ្យអតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអតីតCNRP បានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។

ជាក់ស្តែង នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រធានគណបក្សខេត្ត អញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយបងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ នៃអតីតCNRP ចំនួន៥ រូប ដឹកនាំដោយឯកឧត្តម ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដែលពួកគាត់បានភ្ញាក់រលឹកមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈគណបក្សខេត្តកំពង់ចាម ។

ជំនួបខាងលើក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ រួមនឹងឯកឧត្តមសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយចំនួនទៀត ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្ត ។

គួរបញ្ជាក់ថា ក្នុងចំណោមសមាសភាពអ្នកទាំង៥ រូបខាងលើ ដែលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន:

១,លោក កែវ គឹមឆាន អតីតជាចៅសង្លាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្ស អតីតCNRP សង្កាត់កំពង់ចាម ។
២, លោក រាម ថន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម ។
៣, លោក ហាវ ប៑ុន ធឿន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម ។
៤, លោក សំ ម៉េង ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ អតីតCNRP ។
៥, កញ្ញា កែវ ចរិយា ជាអតីតប្រធានយុវជន អតីតCPRP សង្កាត់កំពង់ចាម៕
អត្ថបទ ៖ ហុង ម៉េងហៀ



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


