នយោបាយ
អតីតមន្ត្រីបក្សប្រឆាំង ២រូបទៀត ទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់នីតិសម្បទាឲ្យអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២រូបទៀត ធ្វើនយោបាយឡើងវិញ។
អតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិទាំង ២រូបនោះរួមមាន៖ ទី១. លោក ស៊ុន ចន្ធី ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ។ ទី២. លោក មុត មល្លា អតីតប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២៨រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋ ស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ។
ក្នុងនោះរួមមាន៖ ទី១, លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២, លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣, លោក ស៊ីម សុវណ្ណនី ទី៤, លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាង រាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥, លោក អ៊ូ ច័ន្ទរ័ត្ន ទី៦, លោកស្រី ទេព សុទ្ធី ទី៧, លោក កង គឹមហាក់ ទី៨, លោក ជីវ កត្តា ទី៩, លោក ច័ន្ទ សិលា ទី១០, លោក សុន ឆ័យ ទី១១, លោក តាវ គឹមឈន ទី១២, លោកវ៉ា សាម៉ុន ទី១៣, លោក ស៊ុន សុភ័ក្រ ទី១៤, លោកស្រី លី ស្រីវីណា ទី១៥, លោក ថាច់ សេដ្ឋា ទី១៦, លោកយ៉ែម បុញ្ញឫទ្ធិ ទី១៧, លោក មុត ចន្ថា ទី១៨, លោក ជុំ ច័ន្ទដាវិន ទី១៩, លោក ទួត ឃឿត ទី២០, លោក ឡាត់ លិតេយ្យ ទី២១, លោក ឡុង គឹមឃន ទី២២. លោកស្រី យ៉ង់ ផាន់ណេត ទី២៣, លោក ប៉ុល ហំម ទី២៤, លោក ផាន់ ច័ន្ទសាក់ ទី២៥, លោក ឃឹម ឡាគី ទី២៦, លោក ម៉ៅ សុផល ទី២៧, លោក ស៊ុន ចន្ធី និងទី២៧, លោក មុត មល្លា។
ដោយឡែកគណបក្សនយោបាយ ដែលបង្កើតឡើងដោយអតីតអតីតថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ មានចំនួន៧ រួមមាន៖ ទី១, “គណបក្សឆន្ទៈខ្មែរ” របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ ទី២, “គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ ទី៣, “គណបក្សខ្មែរស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា ទី៤, “គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន ទី៥, “គណបក្សបេះដូងជាតិ” របស់លោក សៀម ភ្លុក (មិនទាន់ចុះបញ្ជី) ទី៦, “គណបក្សកម្ពុជានិយម” របស់លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ និងទី៧, គណបក្ស អនាគតជាតិ របស់លោក ឃីម ឡាគី (មិនទាន់ចុះបញ្ជី)៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា