Connect with us

ព័ត៌មានជាតិ

អ្នកដំណើរចាក់វ៉ាក់សាំងរួច កំពុងធ្វើចត្តាឡីស័ក ត្រូវអនុញ្ញាតឱ្យចេញចាប់ពីថ្ងៃនេះតទៅ

បានផុស

នៅ

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​, សណ្ឋាគារ និង​គេហដ្ឋាន នៅ​ទូទាំងប្រទេស ដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឲ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពី​ថ្ងៃ​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញ​កាលពី​យប់​ថ្ងៃទី​១៤​វិច្ឆិកា លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​ចំណែក​អ្នកដំណើរ​ចូលមក​ប្រទេស​កម្ពុជា​ទាំង​បរទេស​ និង​ខ្មែរ​ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​រួចរាល់​ មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។ ​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​បើទោះបី​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ហើយក៏​ពិតមែន ប៉ុន្ដែ​ត្រូវបំពេញ​កាតព្វកិច្ច​មួយ​ទៀត គឺ​ការយក​សំណាក​ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស​នៅក្នុង​រយៈពេល​១៥​ទៅ​២០​នាទី​។​ បន្ទាប់ពី​លទ្ធផល​តេស្ត​អវិជ្ជមាន ​បុគ្គល​នោះ​អាចធ្វើ​ដំណើរ​បាន​ដោយ​សេរី​នៅ​ទូទាំងប្រទេស​កម្ពុជា​ ដោយ​មិន​កម្រិត​តំបន់​ឬ​ខេត្ត​ក្រុង​នោះទេ​ និង​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ ចំពោះ​អ្នកដំណើរ​ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ហើយ​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា​ ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្តរ​កកូ​វីដ​១៩​ ដោយ​ម៉ាស៊ីន​PCR​និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ស្របទៅតាម​នីតិវិធី​ជា​ធរមាន​។​

​ការចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើនេះ របស់​ក្រសួងសុខាភិបាល ធ្វើឡើង​បន្ទាប់ពី​មានការ​សម្រេច​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​សារ​សំឡេង ដែល​បានអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។​

តាមរយៈ​សារ​សំឡេង​ពិសេស​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​មានប្រសាសន៍ថា​ យើង​ចាំបាច់​កែប្រែ​ការអនុវត្ត​ការធ្វើ​ច​ត្តា​ឡ័​ស័ក​ ដែល​បច្ចុប្បន្ន​អនុវត្ត​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​បាន​ពីរ​ដូ​ស​ពេលមកដល់​កម្ពុជា​ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ។​ ចំណែក​ធុរជន​ និង​គណៈ​ប្រភូ​ខ្មែរ​ត្រឡប់​មកពី​បរទេស​ធ្វើ​៣​ថ្ងៃ និង​ត្រៀម​អនុវត្ត​ចំពោះ​អ្នកទេសចរ​វ៉ាក់សាំង​ត្រូវធ្វើ​៥​ថ្ងៃ​នៅ​តំបន់​ដែល​ខ្លួន​ស្នាក់នៅ​។​

សម្តេច​តេ​ជោ​បាន​បន្តថា ​សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ទាំង​ជនជាតិខ្មែរ ​និង​បរទេស​ចូលមក​កម្ពុជា​ធ្វើដំណើរ​តាមផ្លូវ​អាកាស ផ្លូវទឹក​និង​ផ្លូវគោក​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ទេ ​ប៉ុន្តែ​ត្រូវយក​សំណាក​រក​មេរោគ​កូ​វីដ​១៩ ​ដោយ​ឧបករណ៍​តេស្ត​រហ័ស​ដោយ​ត្រូវ​រង់ចាំ​ត្រឹម​១៥​ទៅ​២០​នាទី​ប៉ុណ្ណោះ​។ ​បើ​លទ្ធផល​តេស្ត​អវិជ្ជមាន ​បងប្អូន​មានលទ្ធភាព​ចេញដំណើរ​ទៅកាន់​កន្លែង​ណាមួយ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ ដោយ​គ្មាន​ការកំណត់​ទៅតាម​ចំណង់​ចំណូលចិត្ត​តែម្តង​។​

​សម្តេច​បាន​បន្តថា ​ចំពោះ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ត្រូវធ្វើ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ និង​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន​PCR​ដដែល​។ សម្តេច​បាន​បញ្ជាក់ថា ​ការអនុវត្ត​នេះ ​ដោយ​គ្មាន​ការរើសអើង​ទាំង​បងប្អូន​ខ្មែរ​រស់នៅ​បរទេស អ្នក​ធុរកិច្ច ជនបរទេស ​គឺ​អនុវត្ត​ដូចៗ​គ្នា។

​ជាមួយគ្នា​នេះដែរ​ សម្តេច​បានស្នើ​ដល់​ក្រសួងទេសចរណ៍​ក្រសួងសុខាភិបាល​ ក៏ដូចជា​ផ្នែក​ពាក់ព័ន្ធ​នានា​អនុវត្ត​វិធានការ​នេះ ​ចាប់ពី​ថ្ងៃទី​១៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​នេះ​តទៅ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម