ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះជំងឺគ្រុនឈាម
លោក សាស្ត្រាចារ្យ ម៉ម ប៊ុន ហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បន្ថែមទៀត ចំពោះជំងឺគ្រុនឈាមខណៈជំងឺនេះបាននិងកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

ថ្លែងក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយមិនគិតថ្លៃនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២មិថុនា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា«រដូវភ្លៀងធ្លាក់បានចូលមកដល់ហើយដូចនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមដោយធ្វើយ៉ាងណាកុំឱ្យមានមូសមានដង្កូវទឹកមានទឹកដក់នៅក្នុងផ្ទះឬនៅជុំវិញផ្ទះរបស់យើងដែលបង្កឱ្យមានមូសមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមខាំដល់កូនចៅយើងហើយឥឡូវនេះមិនកើតតែទៅលើកូនចៅយើងទេគឺកើតទៅលើមនុស្សចាស់ដែរ។ដូច្នេះត្រូវតែសំអាតលាងពាងអីឱ្យបានញឹកញាប់និងស្អាតហើយពេទ្យដាក់អាបេតជូនដើម្បីទប់ស្កាត់កុំឱ្យមានដង្កូវទឹក»។

លោករដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋថានៅកន្លែងណាដែលមានមូសច្រើនត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីឱ្យអាជ្ញាធររាយការណ៍បន្តទៅភ្នាក់ងារសុខាភិបាលចុះមកបាញ់ថ្នាំសម្លាប់មូសខាំដល់កូនចៅយើង។
នៅក្នុងរយៈពេល ៤ខែឆ្នាំ២០២៣កន្លងទៅកម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន១៦៦៧ករណីក្នុងនោះស្លាប់ចំនួន៣នាក់មានការកើនឡើងជាង២ដងបើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នាកាលពីឆ្នាំ ២០២២ កន្លងទៅដែលមានត្រឹមតែ ៦១១ ករណីក្នុងនោះស្លាប់ ១នាក់ប៉ុណ្ណោះ។រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេរួមមានខេត្តកណ្តាល រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំខេត្តព្រះសីហនុនិងខេត្តតាកែវ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល មានប្រសាសន៍ថាការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះ ដោយសារតែកក្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ២០២៣ នេះជាឆ្នាំទី៤ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩កន្លងទៅ។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៣នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេតចំនួន២០០តោន សេរ៉ូមជិត ៦ម៉ឺនប្លោក ថ្នាំបាញ់សម្លាប់មូសជិត ៥ពាន់លីត្រ និងត្រៀមសារអប់រំពីវិធានការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមវិទ្យុអនឡាញ និងទូរទ្សសន៍ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹងដើម្បីការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម ផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


