ព័ត៌មានជាតិ
លោក ម៉ម ប៊ុនហេង ជំរុញឱ្យមន្រី្តសុខាភិបាលរាជធានី-ខេត្ត បង្កើនការទប់ស្កាត់ជំងឺឆ្លងនានា
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានជំរុញឱ្យមន្រី្តសុខាភិបាលរាជធានី-ខេត្តទាំងអស់ត្រូវខិតខំទប់ស្កាត់ ចំពោះជំងឺឆ្លងនានាពិសេសជំងឺគ្រុនឈាមដែលកំពុងបន្តឆ្លងលើកុមារកម្ពុជា។

ក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងមនី្ទរពេទ្យកុមារជាតិ កាលរសៀលថ្ងៃទី២៩ មិថុនា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មន្រី្តសុខាភិបាល ក៏ដូចជាគ្រូពេទ្យរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំទប់ស្កាត់ចំពោះជំងឺឆ្លងនានា ពិសេសតាមដានជំងឺគ្រុនឈាម ជំងឺផ្តាសាយបក្សីH5N1 និងធ្វើការអប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមទៀតទាក់ទិននឹងការទុកដាក់ចំណីអាហារ ការបំបៅកូនដោយទឹកដោះម្តាយនិងករណីពុលស្រា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យបងប្អូនគ្រូពេទ្យទាំងអស់ ខិតខំអប់រំប្រជាពលរដ្ឋបន្ថែមទៀត ចំពោះបញ្ហាជំងឺអេដស៍ ដែលបច្ចុប្បន្ននេះ បានកក្រើកឡើងវិញ។«ដូចនេះយើងត្រូវចុះអប់រំផ្សព្វផ្សាយវិធានការបង្ការ និងការប្រើប្រាស់ស្រោមអនាម័យដែលនេះជាការងារដែលគ្រូពេទ្យទាំងអស់ ត្រូវរំលឹកឡើងវិញ»។ នេះជាការបន្ថែមរបស់លោក រដ្ឋមន្រ្តី។
លោករដ្ឋមន្ដ្រី ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ដ្រីសុខាភិបាលទាំងអស់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមសហការ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្ដល់សេវាសុខភាពជាសារវ័ន្ដ ទោះបីជាទូទាំងប្រទេស បានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូរី-១៩ ក៏ដោយ។
ការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក ប្រទេសកម្ពុជា ត្រូវបានពិភពលោកប្រសិទ្ធនាមថា “កម្ពុជា ជាប្រទេសតូច មានបេះដូងធំទូលាយ” ដោយបានគ្រប់គ្រង ឆ្លើយតប ការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល រួមទាំងជនបរទេសទាំងអស់ ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា។
តាមរយៈការប្រើប្រាស់កម្លាំង សរុបរបស់ជាតិ និងមានការចូលរួមរបស់សង្គមជាតិទាំងមូល ដែលអាចឱ្យកម្ពុជាបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។ នេះជាការគូសបញ្ជាក់របស់លោក ម៉ម ប៊ុនហេង៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


