ព័ត៌មានជាតិ
រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ
រដ្ឋបាលខេត្តកំពង់ធំ បានសហការជាមួយ មន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រារព្ធពិធីទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ប្រធានអនុប្រធាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ ប្អូនៗគរុសិស្ស និស្សិត និងសិស្សានុសិស្សចូលរួមសំអាតទីធ្លាសាធារណៈ នៃទីប្រជុំជនក្នុងស្ទឹងសែន ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការអង្គភាពមន្ទីរបរិស្ថានខេត្តកំពង់ធំ មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមចំណែកក្នុងការរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដោយឡែកទិវាអនាម័យបរិស្ថានជាតិ ត្រូវបានខកខានមិនបានធ្វើជាច្រើនឆ្នាំមកហើយ ដោយសារការរាលដាលនៃជំងឺកូវីដ-១៩.ទើបនៅក្នុងឆ្នាំនេះ ស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល ទើបរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានមានឱកាស បានរៀបចំទិវាឡើងវិញ។

លោកបានអំពាវនាវការចូលរួមសំអាតបរិស្ថាន គឺដើម្បីពង្រឹងការរក្សាអនាម័យ និងបង្កើនសោភ័ណភាពបរិស្ថាននៅតាមទីក្រុងទីប្រជុំជន លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់ លំដាប់ថ្នាក់ សិស្សនិស្សិតឱ្យចូលរួមធ្វើអនាម័យថែរក្សាកែលំអសោភ័ណភាពទីក្រុង ទីប្រជុំជនក្រសួងមន្ទីរអង្គភាព ទីផ្សារ សាលារៀនវត្តអារាម រោងចក្រសហគ្រាស។


លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ មានប្រសាសន៍ថា សំរាម និងសំណល់រឹង ត្រូវបានបោះចោលវាយប៉ាយគ្មានសណ្ដាប់ធ្នាប់ នៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងខេត្តកំពង់ធំ ក្រសួងបរិស្ថានបានចេញអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្ដីពី “ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកាដើម្បីលើកកម្ពស់ការយល់ដឹងប្រជាពលរដ្ឋ និងសុំឲ្យមានការចូលរួមបរិស្ថានល្អស្អាត និងស្រស់បំព្រង។


អភិបាលរងខេត្តកំពង់ធំបន្តថា ក្រសួងបរិស្ថានបានចេញអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក កាត់បន្ថយ ការនាំចូលការផលិត ការប្រើប្រាស់ថង់ប្លាស្ទិក បង្កើនការគ្រប់គ្រងសំរាម និងសំណល់រឹងជាប្រចាំដោយភាពម្ចាស់ការនៅក្នុងសង្គមគ្រប់ស្រទាប់វ័យ (កុមារ យុវវ័យ វ័យកណ្តាល និងមនុស្សចាស់) នៅតាមទីសាធារណៈ ទីផ្សារ ទីប្រជុំជន អង្គភាព ផ្ទះសម្បែង រោងច្រ សហគ្រាស សិប្បកម្ម អាជីវកម្ម មណ្ឌល កម្សាន្តភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អីវ៉ាន់ ដើម្បីឲ្យក្លាយជា “ផ្ទះស្អាត ភូមិស្អាត ឃុំស្អាត ក្រុងស្អាត ខេត្តមានសោភ័ណ ភាព បរិស្ថាន និងអនាម័យល្អ៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


