Connect with us

ព័ត៌មានជាតិ

កម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាជិត១៣០កន្លែងនៅទូទាំងប្រទេស​

បានផុស

នៅ

យោងតាម​របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជននិង​កីឡា​ ឆ្នាំ​សិក្សា​២០២០-២០២១​ បានឱ្យដឹងថា​ នៅ​ទូទាំងប្រទេស​មាន​គ្រឹះស្ថាន​ឧ​ត្ត​មសិក្សា​ចំនួន​១២៨​កន្លែង ​ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ​ចំនួន​៤៨​កន្លែង​និងគ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឯកជន​ចំនួន​៨០​កន្លែង​ នៅតាម​រាជធានី​ខេត្ត​ចំនួន​២០​និង​ស្ថិត​ក្រោម​ការគ្រប់គ្រង​ក្រសួង​ស្ថាប័ន​ចំនួន​១៦​។​

ក្រសួង​អប់រំ​បាន​បន្តថា​ ក្នុងចំណោម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​១២៨​នោះ ​ក្នុងនោះ​គ្រឹះស្ថាន​ឧត្ត​មសិ​ក្សា​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជននិង​កីឡា​ មាន​ចំនួន​៨០ ​ក្នុងនោះ​សាធារណៈ១៣ និង​ឯកជន ៦៧ មាន​បុគ្គលិក​អប់រំ​១៦ ៦៧៦​នាក់ ស្រី ៣៤៧៥​នាក់ និង​និស្សិត​កំពុង​សិក្សា​មាន ២០១,៩០០ នាក់ ស្រី​១០២ ៥៩៩​នាក់ ស្មើ ៥០,៨​ភាគរយ​។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ៤៥ផ្តល់​សេវា​អប់រំ​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ​ក្នុងនោះ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ថ្នាក់បណ្ឌិត២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​អប់រំ​បន្តទៀតថា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ផ្សេងៗ​ស្ថិតក្រោម​ការគ្រប់គ្រង​ពី​ក្រសួង​ស្ថាន​ប័ន​ចំនួន​១៥​ក្នុងនោះ​មាន​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​គ្រប់គ្រង​ចំនួន​២៥​ ក្នុងនោះ​រដ្ឋ​មាន​១២​និង​ឯកជន​មាន​១៣​។ ​ក្រសួង​កា​ពារ​ជាតិ​ គ្រប់គ្រង​គ្រឹះស្ថាន​រដ្ឋ​ចំនួន​៥ ក្រសួង​ធម្មការ​និង​សាសន៍​គ្រប់គ្រង​គ្រឹះស្ថាន​រដ្ឋ​ចំនួន​៣ ក្រសួងសុខាភិបាល ​គ្រប់គ្រង​គ្រឹះស្ថាន​រដ្ឋ​ចំនួន​២​ និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ​ចំនួន​៣​។​

ក្រៅពីនេះ ​ក្រសួង​ស្ថាប័ន​ចំនួន​១០​ទៀត​ គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ឧ​ត្ត​មសិ​ក្សា​ចំនួន​១​ក្នុងនោះ​រួមមាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជូន ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ក្បៈ ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម​និង​សំណង់​។​

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​នេះ​ថា​រហូតមក​ដល់ពេលនេះ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​និង​ឯកជន​ចំនួន​៥៥​ទីតាំង​បើក​ដំណើរការសាកល្បង​ឡើងវិញ​។​ តាម​ផែនការ​រៀងៗ​ខ្លួន​ឈរលើ​អនុស្សារណ​:​នៃ​ការ​យោគយល់រ​វាង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

លោក រស់ សុ​វាចា​ បាន​បន្តទៀតថា​ មុននឹង​បើក​ដំណើរការ​សាកល្បង​ឡើងវិញ​ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សារដ្ឋ​និង​ឯកជន​ត្រូវដាក់​ពាក្យស្នើសុំ​ជាមុនសិន ​និង​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​។​

លោក​បណ្ឌិត ហេង​ វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅថ្ងៃទី​២៦​វិច្ឆិកា​នេះ​ថា​រហូតមក​ដល់ពេលនេះ​មាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​ប្រមាណ​៩០​ភាគរយ​ហើយ​បាន​បើក​ដំណើរការ​ឡើងវិញ​ខណៈ​១០​ភាគរយ​ទៀត​កំពុង​រៀបចំ​ឯកសារ​ស្នើសុំ​ទៅ​ក្រសួង​អប់រំ​ព្រោះថា ​មាន​ឯកសារ​ជាច្រើន​ដែល​ត្រូវបំពេញ​ហើយ​មុននឹងបើក​ត្រូវ​រៀបចំ​ឯកសារ​ឱ្យ​វា​ស៊ី​ជាមួយ​អ្វីដែល​យើង​បានរៀបចំ​ទៅតាម​ស្តង់ដារ អេស អូភី ស្របទៅតាម​វិធាន​សុខាភិបាល​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

លោកបណ្ឌិត ហេង វ៉ាន់ដា បាន​បន្តថា​ ម្យ៉ាងទៀត​មុននឹង​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នីមួយៗ​ត្រូវចុះ​អឹម អូ​យូ​ជាមុនសិន​ជាមួយ​ក្រសួង​អប់រំ​ទើប​អាច​បើក​បាន​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារកីឡាគ្រប់ប្រភេទ សង្ហារឹម សម្ភារបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យា និងមិនមែនមែនព័ត៌មានវិទ្យា ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អ៊ីស្រាអែល យល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៧០០នាក់

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ចិន ត្រៀមបន្ថែមរោងចក្រវៃឆ្លាតដល់ ១០០ ត្រឹមឆ្នាំ ២០២៦

ព័ត៌មានជាតិ១០ នាទី មុន

គណៈមេធាវីកម្ពុជា បង្កើតក្រុមមេធាវីជួយដោះស្រាយបញ្ហាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន CIC មិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ប៉ូលិស ថៃ ដាក់ទោសភេទទី ៣ ម្នាក់ជាប់ពន្ធនាគារ ៥ ឆ្នាំ ក្រោមបទចោទប្រកាន់ថតរូបស៊ិចស៊ីមុខទីសក្ការៈ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម