ព័ត៌មានអន្ដរជាតិ
ប្រមុខ UN៖ តំបន់ហ្គាហ្សា គឺជា «វាលពិឃាដ» ដូច្នេះពិភពលោក ត្រូវធ្វើសកម្មភាពទប់ស្កាត់អ៊ីស្រាអែល
តាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី០៩ខែមេសា, អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារថា «ហ្គាហ្សាគឺជាវាលពិឃាត ហើយជនស៊ីវិលស្ថិតនៅក្នុងរង្វង់មរណៈគ្មានទីបញ្ចប់» ខណៈអ៊ីស្រាអែលបិទច្រកនាំចូលទំនិញទាំងអស់ និងបន្តសង្រ្គាមប្រឆាំងក្រុមហាម៉ាស។

ការអត្ថាធិប្បាយរបស់លោក Guterres កើតឡើងបន្ទាប់ពីប្រធានទីភ្នាក់ងារចំនួនប្រាំមួយរបស់ UN ដូចជា OCHA,WFP, UNICIEF, WHO,Unrwa និងUNOPS បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យចាត់វិធានការជាបន្ទាន់ដើម្បីធានាថា ស្បៀងអាហារ និងការផ្គត់ផ្គង់នានា បានទៅដល់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Guterres និយាយថា អ៊ីស្រាអែល មានកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិ ដើម្បីធានាថាស្បៀង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តបានដល់ប្រជាជនរងគ្រោះ។
យ៉ាងណា ឆ្លើយតបនឹងការអត្ថាធិប្បាយនេះ ក្រសួងការបរទេសអ៊ីស្រាអែលអះអាងថា មិនមានការខ្វះខាតជំនួយនៅហ្គាហ្សាទេហើយថែមទាំងចោទលោក Guterres ថា កំពុងបង្ខូចកេរ្តិ៍ឈ្មោះអ៊ីស្រាអែលទៀតផង។

គួររម្លឹកថា អ៊ីស្រាអែលបានបិទផ្លូវដឹកទំនិញនិងជំនួយនៅហ្គាហ្សាតាំងពីថ្ងៃទី២មីនាមកម្ល៉េះ បន្ទាប់ពីបទឈប់បាញ់ដំណាក់កាលដំបូងផុតកំណត់។ ចំណែកក្រុមហាម៉ាស ក៏បដិសេធបន្តបទឈប់បាញ់ និងចោទប្រកាន់អ៊ីស្រាអែលថាមិនគោរពការប្តេជ្ញាចិត្តរបស់ខ្លួន។
បន្ទាប់មក អ៊ីស្រាអែល ក៏ចាប់ផ្តើមបើកប្រតិបត្តិការទម្លាក់គ្រាប់បែកនិងវាយលុកជើងគោកឡើងវិញ នៅថ្ងៃទី១៨ខែមីនា ហើយចាប់តាំងពីពេលនោះមក បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ១ ៤៤៩ នាក់ប៉ុន្តែយោធាអ៊ីស្រាអែលនៅតែទទូចថា ខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលនោះទេ។
សូមជម្រាបជាថ្មី អំឡុងការផ្អាកប្រយុទ្ធក្នុងរយៈពេលពីរខែនៃបទឈប់បាញ់ដំណាក់កាលដំបូង, គេឃើញមានការដឹកជំនួយមនុស្សធម៌កាន់តែច្រើនចូលទៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាការដោះលែងចំណាប់ខ្មាំងពីក្រុមហាម៉ាសចំនួន ៣៣នាក់ផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


