Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខមនុស្សស្លាប់ដោយសារបាក់ដំបូលក្លឹប នៅ ដូមីនីក កើនដល់ជិត ១០០នាក់

បានផុស

នៅ

គិតត្រឹមម៉ោង១រសៀលថ្ងៃពុធទី៩ខែមេសាឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) តួលេខមនុស្សស្លាប់ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រីដ៏រន្ធត់នៅសាធារណរដ្ឋដូមីនីក បានកើនឡើងដល់៩៨នាក់ហើយ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, តួលេខជនរងគ្រោះ ចេះតែបន្តកើនឡើងព្រោះនៅមានមនុស្សមួយចំនួនទៀត កំពុងជាប់ក្រោមគំនរបាក់បែក ខណៈជាង ១៥០នាក់ក៏រងរបួសដែរ នៅក្នុងសោកនាដកម្មដែលកើតឡើងអំឡុងការសម្តែងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ Rubby Pérez នៅក្នុងក្លឹប Jet Set ដែលគេប៉ាន់ស្មានថា មានអ្នកគាំទ្រចូលរួមជាង៣០០នាក់។

(រូបថត៖ Reuters)

អ្វីដែលកាន់តែរន្ធត់នោះគឺថា ក្នុង​ចំណោម​មនុស្ស​ស្លាប់​រួមមានទាំងបុគ្គលល្បីឈ្មោះមួយចំនួនផងដែរដូចជា​អតីត​កីឡាករប៊េសស្បលនៃក្របខណ្ឌ Major League Baseball (MLB) គឺ Octavio Dotel និង Tony Blanco ព្រម​ទាំងអភិបាល​ខេត្ត Monte Cristi អ្នកស្រី Nelsy Cruz ផងដែរ។

(រូបថត៖ Reuters)

មកទល់ពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការបាក់ដំបូលនេះ ខណៈការស៊ើបអង្កេតកំពុងបន្ត។

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី ក្លឹប Jet Set ដែលបង្កើតឡើងក្នុងឆ្នាំ១៩៧៣ គឺជាកន្លែងកម្សាន្តពេលរាត្រីដ៏ល្បីល្បាញមួយក្នុងប្រទេសដូមីនីក ដោយសារទីនោះតែងរៀបចំព្រឹត្តិការណ៍តន្ត្រីធំៗ។ ក្លឹបនេះបាន​ជួសជុល​ច្រើនលើកច្រើនសាដែរក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម