ព័ត៌មានជាតិ
ភ្ញៀវបរទេសចូលកម្ពុជាជាង ១ ម៉ឺននាក់ ជិត ១ ខែនេះ
នៅក្នុងរយៈពេលជិតមួយខែវិច្ឆិកានេះ មានភ្ញៀវបរទេសចូលមកកម្ពុជាប្រមាណជាង ១ ម៉ឺននាក់ ភាគច្រើនជាជនជាតិវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី។

ថ្លែងក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងក្រុមការងារក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានជនបរទេសចូលមកកម្ពុជាចំនួន ១២ ១៨២ នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន ៤ ៤១០ នាក់ ហើយភ្ញៀវដែលមានចំនួនច្រើនជាងគេ គឺភ្ញៀវវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ថៃជាដើម។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបន្តទៀតថា ប៉ុន្តែបើគិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ពេលដែលប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសទទួលទេសចរឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក មានអ្នកធ្វើដំណើរចូលមកប្រទេសកម្ពុជាចំនួន ៦ ០៧១នាក់ ដែលមានជាមធ្យម ៤០០ នាក់ក្នុងមួយថ្ងៃ ពោលគឺកើនឡើងប្រមាណ ១០០ នាក់ក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលមានប្រមាណ ៣០០ នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣១ លាននាក់ ថយចុះ ៨០,២%។ ដោយឡែក ក្នុងរយៈពេល១០ខែដើមឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ២០ ម៉ឺននាក់ប៉ុណ្ណោះ ថយចុះ ៨៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។

យ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍រំពឹងទុកថា ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ចំនួន ៧ លាននាក់នៅឆ្នាំ ២០២៥ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃទី ១៥ វិច្ឆិកាកន្លងទៅ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


