Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគទឹកប្រាក់ ២ លានដុល្លារបន្ថែមទៀតដល់ឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

បានផុស

នៅ

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​លឿន​បំផុត​របស់​កម្ពុជា បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយដល់រដ្ឋាភិបាលឡាវ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីដើម​ខែកញ្ញា​កន្ល​ង​មកនេះ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ក៏បាន​បរិច្ចាគ​ថវិកា​ចំនួន ១ លាន​ដុល្លារ​អាមេរិក ម្តង​រួចមកហើយ​។ អំណោយ​ទាំង​ពីរលើក ​ត្រូវបាន​ធ្វើឡើង​ដោយ​ឆ្លើយតប​ទៅតាម​ការអំពាវនាវរ​បស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​បញ្ហា​កូ​វីដ​-១៩ រវាង​ប្រទេសជិតខាង​ទាំងពីរ​។ ការបរិច្ចាគ​នេះ ​ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​លោក ហ្គុ​យ ឆាយ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​តំណាង​ជំនួសមុខ​អោយ​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី​។ អំណោយ​ទាំងពីរ​លើក​មាន​ទឹកប្រាក់​សរុប​ចំនួន ៣ ​លាន​ដុល្លារ​អាមេរិក មាន​គោលបំណង​ជួយ​ប្រជាជន​ឡាវ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​។

សូម​បញ្ចា​ក់ថា៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ច្រើនជាងគេ​នៅលើ​ពិភពលោក អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែលជា​សហគ្រិន និង​ជា​អ្នកដឹកនាំ​អាជីវកម្ម​នៅក្នុង​តំបន់​មេគង្គ ដឹង​យ៉ាងច្បាស់​ពី​សារៈសំខាន់​នៃ​ធុរកិច្ច​កម្ពុជា​ក្នុង​ការជួយ​ដល់​ប្រទេសជិតខាង​ក្ នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ជា​សកល​នេះ​។ ក្នុងនាម​ជា​សហគ្រាស​ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ក៏មាន​គោលបំណង​ចូលរួមចំណែក​ក្នុងតួនាទី​នៃ​ភាពជា​អ្នកដឹកនាំ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​អំពី​កិច្ចការ​ក្នុង​តំបន់ ខណៈដែល​នេះ​ជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំងមូល​។

​ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​ក្រុមហ៊ុន​ពហុ​វិស័យ​ឈានមុខ​គេ​ ដែលមាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​ដូចជា ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​; ធនាគារ​ព្រី​នស៍​; ក្រុមហ៊ុន​ព្រី​នស៍​អចលនទ្រព្យ​ហ័ន​យូ​; ក្រុមហ៊ុន Belt Road Capital Management ; ក្រុមហ៊ុន Awesome Global និង​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways បាន​ឈានមុខ​គេ​សម្រាប់​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​(CSR) នៅ​ឆ្នាំនេះ​។ ជាមួយ​កិច្ចការ​ទំនួល​ខុសត្រូវ​សង្គម​នេះហើយ ទើប​ក្រុមហ៊ុន​ចាប់ផ្តើម​កម្មវិធី​អាហារូបករណ៍​ធំជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​គឺ «​អាហារូបករណ៍ ចេ​ន ហ្ស៊ី​» ។ លើសពីនោះ​ទៅទៀត ក្រុមហ៊ុន​ព្រីស​ន៍ ហូល​ឌី​ង គ្រុប បានទទួល​ពានរង្វាន់​អន្តរជាតិ​ចំនួន​ប្រាំបី និង​នៅតែ​រក្សាបាន​នូវ​ប្រតិបត្តិការ​អាជីវ​កម្ម បើទោះបី​ជាមាន​ឧបសគ្គ​ខ្លះៗ​ក៏ដោយ​។

គួរបញ្ជាក់​ថា​ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែលមាន ក្រុមហ៊ុន​ជាច្រើន​ធ្វើការ​ផ្តោតលើ​វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​បម្រើសេវា​អតិថិជន​។

​អាជីវកម្ម​សំខាន់ៗ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​នៅ​កម្ពុជា រួមមាន​ក្រុមហ៊ុន​Prince Real Estate Group ក្រុមហ៊ុន​Prince Huan Yu Real Estate Group ធនាគារ​ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍​Cambodia Airways ក្រុមហ៊ុន​Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន​Awesome Global Investment Group​។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងនេះ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប ​មាន​អាជីវកម្ម​ប្រមាណ​ជាង​៨០​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា​ម្ហូបអាហារ​និង​ភេសជ្ជៈ និង​វិស័យ​ប្រណិត​ភាព​នៃ​ជីវិត ។​ល​។

ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ដែល​កើតចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា​នឹង​ដើរតួនាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​។ ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​កសាង​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​លំហូរ​មូលធន​ក្នុងស្រុក និង​អន្តរជាតិ​។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា​។

ជាក់ស្តែង សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប កំពុងតែ​អភិវឌ្ឍន៍​គម្រោង​ទេសចរណ៍​និង​លំនៅឋាន​ទីក្រុង​រាម នាពេលខាងមុខ​ដែល​នឹង​ក្លាយជា​គម្រោង អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុងនោះដែរ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប មាន​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន​១៦​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​តំបន់​ទាំងមូល​។ គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ រយៈពេល​១០​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែល​ក្នុង​គោលបំណង​រួមចំណែក​ដល់​ការស្តារ សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម