ព័ត៌មានជាតិ
ពលរដ្ឋឃុំទួលគគីរ មិនបារម្ភខ្វះទឹកសាបប្រើប្រាស់អំឡុងរដូវប្រាំង
ប្រជាពលរដ្ឋរស់នៅក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា លើកឡើងថា ពួកគាត់មិនបារម្ភរឿងខ្វះខាតទឹកសាបប្រើប្រាស់ប្រចាំថ្ងៃនោះទេ អំឡុងរដូវប្រាំងនេះ គ្រាមានស្រះទំហំជិត ៣ ហិតា។

អ្នកស្រី គង់ សាមាន និង អ្នកស្រី វ៉ាន់ សុគន្ធា ពលរដ្ឋរស់នៅភូមិទួលគគីរក្រោម រៀបរាប់នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ថា ឆ្នាំនេះ ក៏ដូច ឆ្នាំមុនៗ ដែរ ពួកគាត់មានទឹកសាបប្រើប្រាស់ពេញលេញ មិនខ្វះខាតនោះទេ ដោយសារអាចមកបូមទឹកធុង ឬ ប៊ីដុងដឹកចេញពីសាលាឃុំទៅផ្ទះបានងាយស្រួល មិនចាំបាច់ចុះដងឡើយ។
តំណាងប្រជាពលរដ្ឋដដែល អះអាងទៀតថា អាជ្ញាធរមូលដ្ឋានបានស្តុកទឹកទុកក្នុងស៊ីទែនរួចជាស្រេច។ ករណីមាននរណាម្នាក់ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ គ្រាន់តែមកចុចកុងតាក់ភ្លើងទឹកមានតែម្ដង ហើយប្រើបានគ្រប់ពេលវេលា មិនគិតថ្លៃទៀតផង។

ប្រជាពលរដ្ឋ បានអរគុណដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដែលជួយសម្របសម្រួលការបូមទឹកឡើងមកលើគោក ផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់ត្រូវការទឹក ទោះបីជាពលរដ្ឋខ្លះមានធនធានបុកអណ្ដូងក៏ដោយ។
លោក ឡេក សុធន មេឃុំទួលគគីរ បានឱ្យដឹងដែរថា បច្ចុប្បន្នមូលដ្ឋានឃុំរបស់លោក មានស្រះធំៗ ចំនួន ២ កន្លែង ដើម្បីបំពេញតាមតម្រូវការចង់បានទឹកយកទៅដាំស្ល បោកអ៊ុតសម្លៀកបំពាក់ ឬស្រោចដំណាំកសិកម្ម។ ក្រៅពីមានស្រះ ពលរដ្ឋខ្លះបានជីកអណ្ដូងទឹកតាមផ្ទះ ឬចម្ការរបស់ខ្លួន ដូច្នេះការខ្វះទឹកពុំមានអ្វីចោទជាបញ្ហានោះទេ។

ប្រជាពលរដ្ឋភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម អាចប្រើប្រាស់ស្រះទឹកទំហំជិត ២ ហិតា ក្បែររដ្ឋបាលឃុំ។ រីឯពលរដ្ឋភូមិតាចាត និងភូមិកោះចាក អាចប្រើប្រាស់ស្រះទឹកមានទទឹង ៧០ ម៉ែត្រ បណ្ដោយ ១៣០ ម៉ែត្រ និងជម្រៅ ១០ ម៉ែត្រ ដែលជាអំណោយឧបត្ថម្ភដោយលោក ទៀ វិញ។
រដ្ឋបាលឃុំទួលគគីរ នឹងលើកជាផែនការជីកស្តារស្រះដែលមានស្រាប់ឱ្យមានជម្រៅជ្រៅជាងពេលនេះបន្តិច ដើម្បីអាចស្តុកទុកបរិមាណទឹកបានកាន់តែច្រើន បំពេញទៅតាមតម្រូវការនាអនាគត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


