Connect with us

ព័ត៌មានជាតិ

កម្ពុជា​អាចកាត់​បន្ថយការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាលក្រៅប្រទេស ខណៈមន្ទីរពេទ្យរដ្ឋ និងឯកជនបំពាក់ដោយឧបករទំនើប

បានផុស

នៅ

ប្រជាពលរដ្ឋកម្ពុជា នឹងកាត់បន្ថយបាននូវការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាលនៅ ក្រៅប្រទេស​ដោយសារថា បច្ចុប្បន្ននេះ នៅព្រះរាជាណាចក្រកម្ពុជាមានមន្ទីរពេទ្យសម្រាប់​ព្យាបាលជំងឺ​មហារីក​ច្រើនកន្លែង មានទាំងរដ្ឋ និងឯកជន បំពាក់ទៅដោយម៉ាស៊ីន និងឧបករណ៍ទំនើបៗ​ជាមួយក្រុម​គ្រូ​ពេទ្យ​ជំនាញៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការរីដុះដាល​វិស័យវេជ្ជសាស្ត្រ រដ្ឋ និងឯកជននេះ ក៏បានកាត់បន្ថយនូវការ ចំណាយថវិកា​ច្រើនក្នុង​ការបញ្ជូន​អ្នក​ជំងឺទៅព្យាបាលនៅក្រៅប្រទេសថែមទៀតផង។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍នៅ​ក្នុងពិធីសម្ពោធ​មន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញនាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០២១នេះ។


លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋ​ដែលមានជំងឺ​មហារីក​គឺមានសង្ឃឹមច្រើនដោយសារថា នៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យ​ជាច្រើន​ដែលអាចព្យាបាលជំងឺមហារីកនេះ​បាន កាត់បន្ថយនូវការបញ្ជូនអ្នកជំងឺទៅព្យា​បាលនៅ​ក្រៅស្រុក និងកាត់បន្ថយថវិកាច្រើនផងដែរ។

ជាក់ស្តែងនៅពេលនេះ មន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលបើក​សម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះ គឺបានបំពាក់ ឧបករណ៍​ទំ​នើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជម្ងឺមហារីក ជូនដល់ប្រជា​ពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន។


លោកឃួង ស្រេង បានបន្តថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាសុខាភិបាលឱ្យ​កៀកជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន គណៈអភិបាល បានខិតខំពង្រឹង និងពង្រីកយន្តការនៃការផ្ដល់​សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈដល់ការចូលរួមរបស់សេវាសុខាភិបាល ឯកជន ក្នុងនោះ គិតត្រឹម​ឆ្នាំ២០២១ នេះ នៅរាជធានីភ្នំពេញមាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន០៧ មន្ទីរពេទ្យបង្អែកក់រាជធានី ចំនួន ០១ (កម្រិត CPA3) មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកប្រតិបត្តិ ចំនួន ០៧ (កម្រិត CPA1) មណ្ឌលសុខភាព ចំនួន៤៣(កម្រិតMPA) និងប៉ុស្តិ៍សុខភាព ចំនួន ៧ កន្លែង ដែលជាសេវាសុខាភិបាល គ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាលឯកជនចំនួន ២៧៥៧ ទីតាំង បន្ថែមទៀត កំពុងផ្តល់ សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅដូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។


លោកសាស្ត្រាចារ្យ វជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ គោលបំណងសំខាន់នៃការបង្កើតមន្ទីរពេទ្យនេះ គឺ ដើម្បីចូល រួមបំពេញនូវកង្វះ​ខាតក្នុងវិស័យសុខាភិបាល សម្រួលដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋដែលមានជំងឺ បង្កើត ការងារជូនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលផ្សេងទៀត ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៦ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៦ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៧ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម