ព័ត៌មានជាតិ
ប្រធានកាកបាទក្រហមកម្ពុជា ៖ យើងអាចភ្លេចកូវីដ១៩តែកូវីដ១៩ពុំទៅណាឆ្ងាយពីយើងឡើយ
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ក៏ដោយក៏យើងមិនត្រូវស្កប់ស្កល់ទៅនឹងជ័យជម្នះនេះដែរ ព្រោះថាយើងអាចភ្លេចកូវីដ១៩តែកូវីដ១៩ពុំទៅណាឆ្ងាយពីយើងឡើយ។
តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ «ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានមានប្រសាសន៍ថា «ថ្វីត្បិតតែយើងសម្រេចបានជោគជ័យគួរជាទីមោទនៈក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩តែយើងមិនត្រូវស្កប់ស្កល់នឹងជ័យជម្នះនេះឡើយព្រោះថាយើងអាចភ្លេចកូវីដ១៩តែកូវីដ១៩ពុំទៅណាឆ្ងាយពីយើងឡើយ»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអំពាវនាវឲ្យគណៈកិត្តិយសសាខាអនុសាខាគណៈកម្មាធិការសាខាអនុសាខាមន្ត្រីបុគ្គលិកយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាបន្តពង្រឹងពង្រីកការអប់រំផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយថែមទៀតអំពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ជាពិសេសវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់មិនឲ្យកើតមានក្នុងសហគមន៍។
ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមឲ្យបងប្អូនជនរួមជាតិដែលប៉ះពាល់ផ្ទាល់និងអ្នកវិជ្ជមានកូវីដ១៩សូមទៅធ្វើតេស្តជាបន្ទាន់និងស្ម័គ្រចិត្តធ្វើចត្តាឡីស័កឲ្យបានគត់មត់និងត្រឹមត្រូវដើម្បីបង្ការការចម្លងទៅបងប្អូនក្រុមគ្រួសារខ្លួននិងអ្នកដទៃ។
ចំណែកអ្នកដែលមានពាក់ព័ន្ធដោយប្រយោលត្រូវស្ម័គ្រចិត្តក្នុងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនិងគត់មត់ហើយក្នុងករណីបងប្អូនដែលខ្វះលទ្ធភាពសូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអំពាវនាវឲ្យបងប្អូនរួមជាតិទូទាំងប្រទេសរួមកម្លាំងសាមគ្គីភាពស្ម័គ្រចិត្តរួមគ្នាឈានទៅបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកានឹងបន្តសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ដើម្បីធានាបានលំនឹងសេដ្ឋកិច្ចសុវត្ថិភាពសង្គមនិងការអភិវឌ្ឍក្នុងប្រទេសយើងក្រោមម្លប់សន្តិភាព។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់