ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសចិន ប្រកាសគាំទ្រការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រកាសគាំទ្រចំពោះការបង្កើតនូវរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ លោក វ៉ាង យី បានប្រកាសបែបនេះ នៅក្នុងជំនួបជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅចិនពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សា លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ លោក វ៉ាង យី និងលោក ប្រាក់ សុខុន ក៏បានពិភាក្សាទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗជាច្រើន ដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
គួររំលឹកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ កាលពីថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សេន បានមានប្រសាសន៍ថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺប្រទេសកម្ពុជា បានទទួលសិទ្ធិផលិតវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ហើយ។ សម្តេចបន្តថា ការខិតខំប្រឹងប្រែងនេះ ក៏ព្រោះតែគេមិនដឹងថា ជំងឺរាតត្បាតមួយនេះ នឹងត្រូវបញ្ចប់នៅពេលណា។
ចំណែក លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងនៅក្នុងពិធីប្រគល់អំណោយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន០៣គ្រឿង ដល់ប្រទេសឡាវ កាលពីថ្ងៃទី០៣ ខែធ្នូ ថា ចំពោះកិច្ចការផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គឺក្រសួងសុខាភិបាលចង់ឱ្យមានការផលិតវ៉ាក់សាំងនេះ ចេញរូបរាងឱ្យបានឆាប់ទេ ដែលកិច្ចការនេះ ភាគីពាក់ព័ន្ធកំពុងដំណើរការ ហើយលទ្ធផលសម្រេចអាចចេញរូបរាងបាននៅពេលណា គឺមិនទាន់អាចកំណត់ពេលនេះបាននៅឡើយទេ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


