ព័ត៌មានជាតិ
កាកបាទក្រហមបន្តឧបត្ថម្ភជួយពលរដ្ឋបួនស្រុកនៃខេត្តព្រៃវែងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
ព្រៃវែង៖ កាកបាទក្រហមកម្ពុជា បន្តជួយទៅដល់ពលរដ្ឋគ្រប់ទីកន្លែងដោយមិនគិតពីនិន្នាការនយោបាយ។ ជាក់ស្តែងនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដឹកនាំដោយលោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា និងជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងឯកឧត្ត ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខកុមារកំព្រា ដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមប្រធានបទ ” បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល” ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅស្រុកគោលដៅចំនួន ៤ គឺស្រុកព្រះស្តេច ស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ និងស្រុកពារាំង ដែលមានកុមារទទូលផលចំនួន ៣៤ នាក់។

លោកឧកញ៉ា ក៏បានផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ ត្រូវចេះថែទាំសុខភាពខ្លួនឯង ដោយត្រូវរស់នៅស្អាត ហូបស្អាតជាប្រចាំ នឹងត្រូវទទួលទានបន្លែដែលគ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ត្រូវទៅមណ្ឌលសុខភាព ដើម្បីពិនិត្យពិគ្រោះយោបល់សេវាថែទាំសុខភាពឲ្យបានទៀងទាត់ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាធនធានដ៏ល្អចូលរួមជួយអភិវឌ្ឍប្រទេសជាតិ។

លើសពីនេះទៀត លោកឧកញ៉ា ក្រើនរំលឹកដល់ពួកគេទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន ដោយរស់នៅតាមកន្លងប្រក្រតីភាពថ្មី ប្រកានភ្ជាប់នូវវិធានការសុខាភិបាល ៣ ការពារ ៣កុំ ដើម្បីធានាសុខមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិ។
នាក្នុងឱកាសនេះដែរ លោកឧកញ៉ា បានឧបត្ថម្ភដល់គ្រួសារនីមួយៗនូវអំណោយរួមមាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខកំប៉ុង ១ យូរ, ភួយ១, ឃីតអនាម័យមួយកញ្ចប់(ជែល,ម៉ាស,សាប៊ូ) និងថវិកា ៥ ម៉ឺនរៀល៕ សៅគ្រី




-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


