Connect with us

ព័ត៌មានជាតិ

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” និង “ឧត្តមភាពបរិស្ថាន” សម្រាប់សកម្មភាព និងគំនិតផ្តួចផ្តើមដែលផ្តល់ប្រយោជន៍ដល់សហគមន៍ ដែលមានជីវភាពខ្វះខាតនៅកម្ពុជា

បានផុស

នៅ

ណាហ្គាវើលដ៍ (Naga World) បានទទួលពានរង្វាន់ Social Caring Pledge (SCP) ដ៏មានកិត្យានុភាព​ចំនួន ២ ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គម ដែល​ផ្តល់​ប្រយោជន៍​ដល់​សហគមន៍​កំពុងមានជីវភាព​ខ្វះខាត​ក្នុងប្រទេស​កម្ពុជា​។

​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ​ដែលជា​ផ្នែក​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ បានធ្វើ​សកម្មភាព​ជាង​ ៥៥០​ មកដល់​បច្ចុប្បន្ន ​ដោយ​ផ្តោតទៅលើ​ការលើកកម្ពស់​វិស័យ​អប់រំ​ការផ្សារភ្ជាប់​ជាមួយ​សហគមន៍ ការអភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន​។​

លោក សន តាន់ (Sean Tan)​នាយក​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​(​កណ្តាល​)​ឡើង​ទទួល​វិញ្ញាបនបត្រ​តំណាង​ឲ្យ​ក្រុមហ៊ុន​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី​ដែល​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​តាំងពិព័រណ៍​ហុងកុង។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ “ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម” និង “ឧត្តមភាពបរិស្ថាន” សម្រាប់សកម្មភាព និងគំនិតផ្តួចផ្តើមដែលផ្តល់ប្រយោជន៍ដល់សហគមន៍ ដែលមានជីវភាពខ្វះខាតនៅកម្ពុជា

ណាហ្គាវើលដ៍ (Naga World) បានទទួលពានរង្វាន់ Social Caring Pledge (SCP) ដ៏មានកិត្យានុភាព​ចំនួន ២ ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គម ដែលផ្តល់ប្រយោជន៍​ដល់​សហគមន៍​កំពុងមានជីវភាពខ្វះខាតក្នុងប្រទេសកម្ពុជា ណាហ្គា​វើ​លដ៍​(Naga World)​គឺជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ណាហ្គា​ខ​ប​លី​មី​ធី​ត​(NagaCorpLtd.)​ដែល​បាន​ចុះបញ្ជី​ផ្សារភាគហ៊ុន​នៅ​ទីក្រុង​ហុងកុង​ដែល មាន​លេខ​កូដ SEHK stockcode:3918 និង​ជា​ម្ចាស់​គ្រប់គ្រង ​និង​ប្រតិបត្តិការ​មណ្ឌល​កម្សាន្ត​ចម្រុះ​លំដាប់​ពិភពលោក​តែមួយគត់ ​នៅ​រាជធានី​ភ្នំពេញ​ក្នុងប្រទេស​កម្ពុជា​។

ត្រូវបាន​រៀបចំ​ដោយ ​រាជបណ្ឌិតសភា​ស្រាវជ្រាវ​សហគ្រាស​សង្គម​(SERA)​កម្មវិធី​ប្រគល់​ពានរង្វាន់​លើក​ទី​ ១២ នេះ បាន​រកឃើញ​ក្រុមហ៊ុន​ចំនួន​ ៤១ ​ដែល​បានឈ្នះ​ពានរង្វាន់​នៅក្នុង​ផ្នែក​ចំនួន​៩​ផ្សេងៗ​គ្នា​។​ SERA​ក៏បាន​ប្រគល់​ពានរង្វាន់​ដល់​អ្នកដឹកនាំ​ចំនួន​ ៥៥ ​រូប​ ដែល​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ចំពោះ​ការចូលរួម​ជួយ​ដល់​សង្គម និង​ជំនាញ​វិជ្ជាជីវៈ​របស់​ពួកគេ​ផងដែរ​។

​ណាហ្គា​វើ​លដ៍ បានឈ្នះ​ពានរង្វាន់ “​ក្រុមហ៊ុន​ឆ្នើម​ដែល​យកចិត្តទុកដាក់​ទៅលើ​សង្គម​” និង​ពានរង្វាន់ “​ឧត្តមភាព​បរិស្ថាន​”​។ ពានរង្វាន់ “​ក្រុមហ៊ុន​ឆ្នើម​ដែល​យកចិត្តទុកដាក់​ទៅលើ​សង្គម​” ត្រូវបាន​ផ្តល់​ដល់​ក្រុមហ៊ុន​ណា​ដែលមាន​សកម្មភាព​ធុរកិច្ច​រឹងមាំ​ឋិតថេរ និង ជួយ​ដល់​សង្គមជាតិ ដែល​ស្របទៅនឹង​គោលការណ៍​សង្គម​ចំនួន ៦ ចំណុច គឺ​ការការពារ​បរិស្ថាន ការ​ប្រឆាំងនឹង​ការរើសអើង ពលកម្ម​ដែល​គ្មាន​ការបង្ខិតបង្ខំ​ការផ្តល់​ត្រឡប់​ទៅ​ឲ្យ​សហគមន៍​ការប្រឆាំង​អំពើពុករលួយ និង​សុវត្ថិភាព និង​គុណភាព​។ ចំណែកឯ ពានរង្វាន់ “​ឧត្តមភាព​បរិស្ថាន​” ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​ដែល​ធ្វើ​សមាហរណកម្ម​នៃ​សកម្មភាព​បរិស្ថាន​ទៅជា​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ផ្តល់​ប្រយោជន៍​ផ្នែក​ធុរកិច្ច​របស់ខ្លួន​ទៅដល់​សហគមន៍​។

​លោក សន តាន់ (Sean Tan) ដែលជា​នាយក​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​អញ្ជើញ​ទៅ​ទទួល​ពានរង្វាន់​តំណាង​ឲ្យ​ក្រុមហ៊ុន​ នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី​ដែល​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​តាំងពិព័រណ៍​ហុងកុង​កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា​ក្នុងឆ្នាំនេះ​។ លោក Sean Tan បាន​ឲ្យ​ដឹងថា “​យើង​ពិតជា​ដឹងគុណ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​ពានរង្វាន់​ធំ​ទាំងពីរ​នេះ ​ដែល​ទទួលស្គាល់​សកម្ម​ភាព​សង្គម​ ដែល​ធ្វើឡើង​ដោយ​បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​ផ្នែក​ការងារ​សង្គម​របស់​យើង​ចាប់តាំងពី​ឆ្នាំ​ ២០១៤”​។

​លោក​ក៏បាន​បន្ថែម​ផងដែរ​ថា “​ប្រជាពលរដ្ឋ និង​យុវជន​ជាង ៤២០.០០០ នាក់​ក្នុងប្រទេស​កម្ពុជា​បានទទួល​ប្រយោជន៍​ពី​កម្មវិធី​ការងារ​សង្គម​របស់​យើង ខណៈ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ជាង ៤.៤០០ នាក់ បាន​ស្ម័គ្រចិត្ត និង​ចំណាយពេល​សរុប ២៦.៨១២ ម៉ោង​ដើម្បី​ចុះជួយ​នៅតាម​សហគមន៍​។ ពាក្យស្លោក​របស់​យើង គឺ “​យើង​បម្រើ​កម្ពុជា​” ហើយ​យើង​តែងតែ​ទុក​វា​ក្នុង​ចិត្ត និង​បេះដូង​របស់​យើង​ជានិច្ច​។ រាល់​គម្រោង​ក្នុងពេល​អនាគត​របស់​យើង នឹង​ជួយ​លើកកម្ពស់​សង្គម​កម្ពុជា និង​បំពេញ​ចន្លោះ​ដែល​ខ្វះខាត​”៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥៥ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម