ព័ត៌មានជាតិ
អាងប្រព្រឹត្តិកម្មទឹកកខ្វក់ថ្មីបន្ថែមទៀត នឹងសាងសង់នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ គ្រោងសិក្សារៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់បន្ថែមទៀត ដើម្បីរំដោះទឹកសំអុលឱ្យបានទាន់ពេលវេលាទោះបីខេត្តមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ទីតាំង ដែលមានសមត្ថភាពរំដោះទឹកសំអុយបានប្រមាណជាង៣២០០០ម៉ែត្រគីបក្នុង១ថ្ងៃក៏ដោយ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅ ព្រឹកថ្ងៃទី១៤ធ្នូនេះថា បច្ចុប្បន្ននេះការរំដោះទឹកសំអុយនៅ ក្នុងក្រុងព្រះសីហនុ រំដោះទៅ តាមប្លុកនីមួយៗក្នុងនោះអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ រំដោះទឹកក្នុងប្លុកឆ្នេរឯករាជ្យ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ រំដោះនៅ ឆ្នេរសុខា និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ រំដោះនៅ ប្លុកឆ្នេរអូឈើទាល។

លោក ឃាង ភារម្យបានបន្តទៀតថា អាងប្រព្រឹត្តកម្មទឹកកខ្វក់៣ទីតាំងនេះ នៅ មិនទាន់មានការឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ននៅ ឡើយទេ។ អីចឹងហើយបានជារដ្ឋបាលខេត្តគ្រោងនឹងរៀបចំសិក្សាអាងប្រព្រឹត្តិកម្មជាបន្តបន្ទាប់ទៀតទៅ តាមលទ្ធភាព។
បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុធ្លាប់បានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តព្រះសីហនុមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន០៣កន្លែង ក្នុងនោះស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ការសាងសង់នៅ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកប្រាក់ប្រមាណ ២០លានដុល្លារ។
លោក គួច ចំរើនបានបន្តថា ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទី៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅ ក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យា MABR និងត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅ ជុំវិញ។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថាមូលហេតុដែលត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទាំងនេះឡើង គឺដើម្បីធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានសំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិពិសេសធ្វើឱ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មី ដែលរាជរដ្ឋាភិបាលកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


