ព័ត៌មានជាតិ
សកម្មជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ទទួលបានការបណ្តុះបណ្តាល ពីការគ្រប់គ្រងព័ត៌មាន និងប្រតិកម្មឆ្លើយតបទាន់ពេលវេលា
សកម្មជនគណបក្សប្រជាជនកម្ពុជា សរុបចំនួន ១៣២រូប មកពីស្រុក និងក្រុងទាំង ៥ នៃខេត្តព្រះសីហនុ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងព័ត៌មាន និងប្រតិកម្មឆ្លើយតបទាន់ពេលវេលា ដែលរៀបចំដោយក្រុមការងារគណ បក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ។ ការបណ្តុះបណ្តាល ដែលមានរយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នេះមានលោក នេត្រ ភក្ត្រា ប្រធានក្រុមការងារព័ត៌មាន និងផ្សព្វផ្សាយ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ ជាគ្រូឧទ្ទេស និងរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹងពីការគ្រប់គ្រង ព័ត៌មាន និងប្រតិកម្មឆ្លើយតប។
បន្ទាប់ពីដំណើរការបណ្តុះបណ្តាល មានរយៈពេល ១ថ្ងៃរួចមក វគ្គបណ្តុះបណ្តាល ត្រូវបានធ្វើពិធីបិទបញ្ចប់ក្រោមអធិ បតីភាពលោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ។
លោក សាយ សំអាល់ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះថា មានភាពចាំបាច់សម្រាប់សកម្មជនគណបក្ស ក្នុងការបំប៉នចំណេះដឹងបន្ថែម លើការងារគ្រប់គ្រងព័ត៌មាន ការផ្សព្វផ្សាយសមិទ្ធផលផ្សេងៗ របស់គណបក្ស និងទប់ស្កាត់ការផ្សាយព័ត៌មានក្លែងក្លាយ។ លោកប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញនិងលើកទឹកចិត្តបន្ថែម ដល់សកម្មជនទាំងអស់ សូមបន្តធ្វើអំពើល្អបន្ថែមទៀត ដើម្បីបម្រើប្រជាជន៕






-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


