ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញប្រារព្ធពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ៨៤.០០០អង្គ នៅវត្តពុទ្ធមណ្ឌលគិរីកម្ពុជា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ម៉ែន ភក្តី ហុកឡងឌី រួមជាមួយពុទ្ធបរិស័ទ បានអញ្ជើញប្រារព្ធពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ៨៤.០០០អង្គ នៅវត្តពុទ្ធមណ្ឌលគិរីកម្ពុជា ស្ថិតក្នុងភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នារាត្រី ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

ព្រឹត្ដិការណ៍ព្រះពុទ្ធសាសនានេះ អាចប្រព្រឹត្តទៅបាន ដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា តែងតែគោរពសិទ្ធ សេរីភាព របស់ប្រជាពលរដ្ឋ ខាងជំនឿ ក្នុងការគោរពពុទ្ធសាសនា និងយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ចំណែកឯប្រជាពលរដ្ឋកម្ពុជាចាត់ទុកវិស័យព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្ដសញ្ញាណជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។

ពិធីពុទ្ធសាសនាដ៏សំខាន់មួយនេះ នឹងបានចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនទូលំទូលាយឡើង ដើម្បីបុព្វហេតុសន្ដិភាព ស្ថិរភាពសុខដុមរមនានៅក្នុងសង្គម និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងផ្ដល់ឱកាសដល់ពុទ្ធសាសនិកជន និងពុទ្ធសាសនូបត្ថម្ភក៍ ដែលបានអញ្ជើញមកពីទីជិតទីឆ្ងាយ ចូលរួមធ្វើបុណ្យដ៏ធំនេះ ដែលឆ្លុះបញ្ច៉ាំងឲ្យឃើញពីមហាសាមគ្គីភាពក្នុងសង្គមកម្ពុជាទាំងមូល ក៏ជាឱកាសបង្កើននូវសេចក្ដីគោរពស្រលាញ់គ្នា ទៅវិញទៅមករួមចំណែកកាត់បន្ថយ និងលុបបំបាត់អំពើអកុសល និងអំពើហិង្សាផងទាំងពួងក្នុង សង្គម និងឈោងចាប់យកសុខសន្ដិភាពដ៏ពេញលេញ រួមជាមួយ សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ដ ដែលធ្វើឲ្យសង្គមជាតិកាន់តែមានការអភិវឌ្ឍន៍ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ដ៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


