Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាស​លេខ​កុង ABA ពលរដ្ឋ​អា​ចចូលរួម​ថវិកា​ទុកទិញ​វាក់សាំងកូវីដ

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន​បាន​ប្រកាស​លេខ​មន្រ្តី និងកុង ABA សម្រាប់ពលរដ្ឋ​និង​សប្បុរសជន​ដែល​ចង់​ចូលរួមថវិកា​ជាមួយ​រដ្ឋាភិបាល​ ដើម្បីទុកទិញវ៉ាក់សាំងសម្រាប់​ពលរដ្ឋ​ងាយរងគ្រោះ។ សម្តេច​តេជោ បាន​ចាត់ចែងតាមច្រកពីរគឺ៖

១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

គិត​មកដល់​ពេលនេះ ថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង១៨លានដុល្លារអាមេរិក ​តែនៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួម។

ក្នុង​ពេល​ប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ និង​កំពុងបញ្ចេញលក់អោយប្រទេសនានា សម្តេច​តេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ​ឲ្យ​ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៥ នាទី មុន

មនុស្ស៣នាក់ ​ត្រូវ​រន្ទះបាញ់​បណ្ដាលឱ្យ​រងរបួស​នៅ​ស្រុកសំពៅលូន

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្តធ្វើ​ការចុះពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​-​ស្ពាន ផ្លូវជាតិ​លេខ​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​ ប​.​ស​.​ស នរណា​ក៏​ចង់បាន តែ​នៅ​មាន​អ្នក​មិនទាន់​យល់​ច្បាស់​ពី​អត្ថ​ប្រ​យោ​ជ​ន៏​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ប្រាប់សមាជិក ប.ស.ស ប្រុងប្រយ័ត្នចំពោះជនអនាមិកឆបោកឱ្យបង់លុយវិភាគទាន តាម QR Code

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះ​ស្ថានីយ​លក់​ប្រេងសាំង​និង​លក់​ហ្គាស់ យី ឡុង ស៊ីម នៅ​បេង​ដូ​ប ឃុំ​ស្រ​យ៉ង់ ខូចខាត​ស្ទើរ​ទាំងស្រុង សង្ស័យ​មក​ពី​ទុសេ​ខ្សែភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម