ព័ត៌មានជាតិ
ប័ណ្ណ ប.ស.ស នរណាក៏ចង់បាន តែនៅមានអ្នកមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៏
បើនិយាយពីប័ណ្ណប.ស.ស នរណាក៏ចង់បានដែរ តែនៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍របស់វានៅឡើយទេ។ ប័ណ្ណ ប.ស.ស ប្រើប្រាស់មានស្ថេរភាព មិនមែនចប់ត្រឹមយើងចូលនិវត្តន៍នោះទេ តែតកូនតចៅបន្តទៀត។

នេះជាការលើកឡើងរបស់លោកកើត ឆែ អភិបាលរងរាជធានី ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីផ្សព្វផ្សាយស្តីពី ការអនុវត្តរបប សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ឧសភា នៅសាលារាជធានីភ្នំពេញ។

លោកកើត ឆែ បានបន្តថា ក្នុងក្របខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ ទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៏ខាងលើ ដែលនេះស្តែងឲ្យឃើញពីការ គិតគូរពីសំណាក់រាជរដ្ឋាភិបាលទៅដល់សុខទុក្ខ និងជីវភាពរបស់មន្ត្រីរាជការដែលជាប្រតិបត្តិករសេវាសាធារណៈនិងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងអង្គភាពចំណុះដែលចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈតាមរយៈការទទួលរ៉ាប់រងការចំណាយលើថ្លៃព្យាបាលនៅមូលដ្ឋាន សុខាភិបាលសាធារណៈឬមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូរបស់ ប.ស.ស នៅពេលដែលពួកគាត់ឬអ្នកក្នុងបន្ទុកមានជំងឺ។

លោកស៊ុំ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីនាឱកាសនោះ លើកឡើងថា ដូចដែលយើង បានដឹងស្រាប់ហើយថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ជាសសរស្តម្ភសំខាន់ក្នុង ការរួមចំណែកកសាងសង្គមជាតិ ក្នុងនោះមានសសរស្តម្ភចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមដោយប្រព័ន្ធជំនួយសង្គមជាកម្មវិធីជំនួយសង្គម ដែលទ្រង់ទ្រង់ដោយថវិការាជរដ្ឋាភិបាល។

ដោយឡែកប្រព័ន្ធសន្តិសុខសង្គម គឺជាប្រព័ន្ធជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមតែបន្តិចបន្តួចក្នុងការបង់ភាគទាន នៅក្នុងមូលនិធិមួយដើម្បីការពារហានីភ័យពីការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេល ចាស់ជរានិងនៅពេលមានតម្រូវការសេវាសុខភាព ព្រមទាំងហានីភ័យផ្សេងៗទៀត។

លោកគណៈអធិបតីបានផ្តាំផ្ញើឲ្យអស់លោក លោកស្រីត្រូវខិតខំយកចិត្ត ទុកដាក់ស្តាប់ការផ្សព្វផ្សាយឲ្យបានយល់និងបន្តផ្សព្វផ្សាយដល់បងប្អូននៅមូលដ្ឋានទៀត ព្រមទាំងត្រូវមានការឆ្លើយតបទៅនឹងពួកអគតិដែលនៅតែចិញ្ចឹមចិត្ត វាយប្រហាររាជរដ្ឋាភិបាលរឿងកាត ប.ស.សនេះ ហើយយើងត្រូវដឹងថា ចលនា បដិវត្តន៍ពណ៌នៅមាននៅឡើយក្នុងការប្រឆាំងនឹងរាជដ្ឋាភិបាលស្របច្បាប់៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


