ព័ត៌មានជាតិ
លោក វង សូត ប្រាប់ឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ
លោក វង សូត បានជំរុញលើកទឹកចិត្តដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទីជូនគណបក្ស ដើម្បីប្រជាជនមានការសុខសន្តិភាព និងផ្តល់ការអភិវឌ្ឍន៍ជាបន្តទៀតជូនពលរដ្ឋ។ លោក វង សូត គឺរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ការជំរុញលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពេលដែលលោកអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំដូនតី កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ លោក វង សូត បានជំរុញឲ្យសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈប្រចាំថ្ងៃ និងការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជាមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនដោយពេញចិត្ត និងគាំទ្រស្នាដៃដឹកនាំ និងអ្វីដែលគណបក្សរក្សាគោលការណ៍នោះ គឺរក្សាចាស់ បង្កើតថ្មី ជានិច្ច។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវឈរលើគោលការណ៍ជ្រើសយកបេក្ខជន ដែលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រមើមើលយុវជន ដើម្បីបន្តវេនតាមរយៈការបោះឆ្នោត។

បន្ថែមលើនេះ លោក បានឲ្យសមាជិក-សមាជិកា ជាមន្ត្រីបក្ស និងជាសកម្មជនបក្សទាំងអស់ ត្រូវបន្តរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍ស្នាដៃរបស់គណបក្សបន្ថែមទៀត។ លោករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះថា កូវីដមិនភ្លេចអ្នកណាទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ជាពិសេសនោះ ត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ៕
អត្ថបទ ៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


