ព័ត៌មានជាតិ
មន្ត្រីខេត្តមណ្ឌលគិរី ប្រាប់កន្លែងដោះទាល់ ខណៈផ្ទះសំណាក់សណ្ឋាគារត្រូវបានជួលជិតអស់
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថាទាក់ទងនឹងការមកទស្សនាកម្សាន្តឆ្លងឆ្នាំនៅខេត្តមណ្ឌលគិរី ហើយត្រូវបានសណ្ឋាគារ ផ្ទះសំណាក់ រីសត ជិតអស់បន្ទប់ជួលនេះ មន្ទីរទេសចរណ៍ខេត្ត បានសម្រួលដោយអនុញ្ញាតឱ្យ ប្រតិបត្តិករទេសចរណ៍ អាចបោះតង់បន្ថែមនៅទីធ្លាទំនេរបាន និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានផ្ទះធំ ឬសល់បន្ទប់ អាចជួល ឬទទួលភ្ញៀវទេសចរបាន ហើយបើអស់ជម្រើស គឺភ្ញៀវទេសចរអាចស្នាក់នៅតាមវត្តអារាម។

លោក ងិន សុវិមាន លើកឡើងថា ទាក់ទងនឹងទីកន្លែងស្នាក់នៅនេះ គឺជាចំណុចសំខាន់ ដែលអ្នកទេសចរភាគច្រើនបានទាក់ទងរកជួលកន្លែងស្នាក់នៅមុននឹងមកកម្សាន្តនៅខេត្តមណ្ឌលគិរី។ ករណីកន្លែងស្នាក់នៅត្រូវបានគេជួលពេញអស់ ពួកគាត់អាចប្ដូរបង្វែរគោលដៅទៅកម្សាន្តនៅតំបន់ ឬខេត្តផ្សេង។
លោកបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍បានសម្រុកទៅសម្រាកកម្សាន្តឆ្លងឆ្នាំសាកល ២០២១ ចូល ឆ្នាំ ២០២២ នៅខេត្តមណ្ឌលគិរី ដោយមកដល់ពេលនេះ សណ្ឋាគារ រីសត ផ្ទះសំណាក់ ត្រូវបានភ្ញៀវជួល និងកក់បន្ទប់ស្នាក់ ពេញហើយ។

លោក ងិន សុវិមាន មានប្រសាសន៍ថា ចំពោះការកក់បន្ទប់ស្នាក់នៅនេះ គឺភ្ញៀវបានកក់តាំងពី ២ខែ ឬ១ខែកន្លះមុនឯណោះ ដែលមកដល់ពេលនេះ គឺសណ្ឋាគារ ផ្ទះសំណាក់ ត្រូវបានកក់អស់ស្ទើរតែ ១០០ ភាគរយហើយ បើនៅសល់ ក៏មានតែ ២ ៣ បន្ទប់ តែប៉ុណ្ណឹង។
ខេត្តមណ្ឌលគិរីមានតំបន់ទេសចរណ៍ដូចជា នៅក្រុងសែនមនោរម្យ ភ្នំដោះក្រមុំ សមុទ្រឈឺ ទេសភាពអូររាំង ជាដើម និងជាពិសេសគឺ ទឹកជ្រោះប៊ូស្រា។

គួរបញ្ជាក់ថា ខេត្តមណ្ឌលគិរីនេះ បានបែងចែកប៉ូលទេសចរណ៍ធំៗចំនួន៦ ទៅតាមទីតាំង ភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាជាដើម ក្នុងនោះរួមមាន៖ ១. តំបន់អេកូទេសចរណ៍ក្នុង ដែនជម្រកសត្វព្រៃ ២. តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិ ដើមភាគតិច ៣. តំបន់ក្រុងសែនមនោរម្យ ៤. តំបន់ប្រជុំជនស្រុក កោះញែក ៥. តំបន់អាកាសយានដ្ឋានមណ្ឌលគិរីនៅស្រុកអូររាំង និង៦.តំបន់សមាហណកម្មច្រកទ្វារព្រំដែន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


