ព័ត៌មានជាតិ
បុរសម្នាក់ត្រូវនគរបាលកោះហៅសួរនាំ បន្ទាប់ប្រើប្រាស់ឯកសណ្ធានមន្ត្រីនគរបាលជាតិថ្នាក់ថ្នាក់ឧត្តមសេនីយ៍បង្ហោះលើបណ្ដាញសង្គម
បុរសម្នាក់ត្រូវបាននគរបាលកោះហៅ បន្ទាប់ពីប្រើប្រាស់ប្រើប្រាស់ឯកសណ្ធានមន្ត្រីនគរបាលជាតិថ្នាក់ថ្នាក់ឧត្តមសេនីយ៍បង្ហោះលើបណ្ដាញសង្គម។ យោងតាមក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិុំឱ្យដឹងថាក្រោយពីពិនិត្យឃើញមានការផ្សព្វផ្សាយ និងការចែករំលែកបន្តបន្ទាប់លើបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងបុរសម្នាក់ប្រើប្រាស់ឯក សណ្ឋានមន្ត្រីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ដោយពុំមានលក្ខណៈគ្រប់គ្រាន់ និងបង្ហោះផ្សព្វផ្សាយជាសាធារណ:។

នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកអត្តសញ្ញាណបុរសខាងលើ និងស្វែងរកប្រភពអ្នកផ្គត់ផ្គង់ឯកសណ្ឋាននគរបាលនោះ។
រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិក លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងស្រាវជ្រាវកំណត់អត្តសញ្ញាណបុរសខាងលើ និងឈានដល់ការកោះអញ្ជើញមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផាន សុភក្ដី ភេទប្រុស អាយុ ៣៨ឆ្នាំ មានមុខរបរ ជាងកាត់សក់ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានឆ្លើយសារភាពនិងទទួល ស្គាល់ថា ឯកសណ្ឋាននគរបាលជាតិ (អាវនោះ) គឺជាកម្មសិទ្ធិលោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ជាស្នង ការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដែលកាលពីថៃ្ងទី ០៧ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០ នាទី កន្លងទៅ លោឧត្តមសេនីយ៍ត្រី ង៉ាម រី បានបើករថយន្ដពាក់ផ្លាកលេខនគរបាលមកតូប ដើម្បីកាត់សក់ គាត់បានដោះអាវព្យួរ ខ្ញុំ (ផាន សុភក្តី) ក៏បានសុំពាក់អាវថតរូប ដោយលោក ង៉ាម រី បានឆ្លើយថា ពាក់ៗទៅ ខ្ញុំសួរបន្តថា បើថតផុសក្នុងហ្វេសប៊ុកបានអត់ គាត់ឆ្លើយថា ផុសៗទៅ រួចខ្ញុំបានសុំខ្ចី សោររថយន្តដើម្បីបើកទ្វារអង្គុយថត គាប់ជួនពេលនោះ មានព្រះសង្ឃនិមន្តបិណ្ឌបាតឆ្លងកាត់ទីនោះ ខ្ញុំបានយកបច្ច័យដាក់បាតលោក ដោយគ្រងឯក សណ្ឋាននគរបាលជាតិផងដែរ។ ឈ្មោះ ផាន សុភក្តី បានបញ្ជាក់បន្ថែមថា ចំពោះសកម្មភាព ខាង លើ គឺខ្ញុំមិនបានដឹងថា ជាអំពើខុសច្បាប់នោះទេ ព្រោះលោកឧត្ដមសេនីយ៍ ង៉ាម រី គាត់ជានគរបាល ជាតិមានឋានៈខ្ពស់ បានយល់ព្រមឱ្យខ្ញុំថតរូបផុសក្នុងហ្វេសប៊ុក ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ដោយបុគ្គលឈ្មោះ ផាន សុភក្តី បានសារភាពទទួលស្គាល់កំហុស និងបានស្នើសុំការយោគយល់អធ្យាស្រ័យពីសមត្ថកិច្ច គណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដោយមានការយល់ព្រមពីថ្នាក់ ដឹកនាំនៃនាយកដ្ឋានបុគ្គលិកសម្របសម្រួលអនុវត្តត្រឹមកម្រិតធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។
ដោយឡែកចំពោះលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គណៈស្នងការនឹងគោរពស្នើសុំមតិចង្អុលដឹកនាំពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តបន្ត៕
អត្ថបទដោយ ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


