សន្តិសុខសង្គម
លោក ជួន ណារិន្ទ អញ្ជើញនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារមកបំភ្លឺ ករណីដេញពលរដ្ឋចេញមិនដោះស្រាយរឿងជនជាតិចិនដេកលក់លើម៉ូតូកង់បីមិនក្រោក
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំបំភ្លឺជាបន្ទាន់ ករណីដេញប្រជាពលរដ្ឋចេញ មិនដោះស្រាយ រឿងជនជាតិចិន ១ នាក់ ដេកលក់លើម៉ូតូកង់បី មិនក្រោក។

តាមរយៈទំព័រហ្វេសប៊ុករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស បានអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំបំភ្លឺជាបន្ទាន់ ក្រោយឃើញមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមចោទថា «លោកនាយប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដេញប្រជាពលរដ្ឋចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាល មិនជួយទទួលដោះស្រាយ ករណីជនជាតិចិន ១ នាក់ ដេកលក់លើម៉ូតូកង់បី (PassApp) របស់ខ្លួន មិនក្រោក»។

ពាក់ព័ន្ធករណីខាងលើ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា តាមការណែនាំរបស់លោកស្នងការ ចំពោះមន្ត្រីដែលបំពេញភារកិច្ច អនុវត្តការងារមិនបានត្រឹមត្រូវ ដោយគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ និងបម្រើមិនល្អ ក៏ដូចជាប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ក្នុងករណីស្រាវជ្រាវរកឃើញមន្ត្រីនោះពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺនឹងប្រឈមទទួលរងវិន័យរបស់នគរបាលជាតិដោយមិនលើកលែងឡើយ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ប្រាប់ពីដំណើររឿង ថា កាលពីវេលាម៉ោង ៩ និង ០០ នាទីព្រឹក ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ មានអ្នករត់កង់បី (PassApp) ផ្លាកលេខ ភ្នំពេញ 1LF-4963 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកកង់បីខាងលើ មកឈប់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ។ ក្នុងនោះ អ្នកបើកបរកង់បីនោះ បានចូលមករាយការណ៍ថា មានជនជាតិចិន ១ នាក់ ដេកលក់នៅលើកង់បីរបស់គាត់ ហើយដាស់មិនងើប។ ពេលទទួលបានព័ត៌មាន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានដើរទៅមើលជនជាតិចិននោះ ក៏បានឃើញជនជាតិចិននោះ កំពុងដេកក្នុងកង់បី មន្ត្រីនគរបាល ក៏បានសួរទៅអ្នកបើកបរកង់បីនោះពីដំណើររឿង។ ពេលនោះ អ្នកបើកបរកង់បីនោះ បាននិយាយប្រាប់ថា កាលពីវេលាម៉ោងប្រហែល ៥ និង ០០ នាទីព្រឹក (ថ្ងៃដដែល) គាត់បានដឹកជនជាតិចិននោះចេញពីការ៉ាស់សាំងតេលា រង្វង់មូល ព្រហ្មមុខបួន ជ្រោយចង្វារ ទៅផ្សារទំនើប អ៊ីអន ៣ ហើយដឹកមកវិញដល់ចំណុចរង្វង់មូល វិមានឯករាជ្យ ជនជាតិចិន នោះ ក៏បានដេក ដាស់មិនងើប គាត់ក៏ដឹកមកការ៉ាស់សាំងតេលារង្វង់មូលព្រហ្មមុខបួន នោះវិញ ហើយសួរនាំអ្នកជិតៗ នោះថា ជនជាតិចិននោះមកពីណា? គេក៏ប្រាប់គាត់ថា ដឹកយកទៅប៉ុស្តិ៍ទៅ បន្ទាប់មកគាត់ក៏ដឹកជនជាតិចិននោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបន្តថា មន្ត្រីនគរបាលម្នាក់ បានដាស់ជនជាតិចិននោះ តែគាត់មិនងើបឡើយ គ្រាន់តែបើកភ្នែកមើល ហើយស្រែកហ៊ឹះ! រួចក៏បិទភ្នែកដេកទៅវិញទៅ។ ក្រោយពីដាស់ជនជាតិចិននោះ មិនងើប មន្ត្រីប៉ុស្តិ៍ ក៏ចូលមកប៉ុស្តិ៍ ហើយរាយការណ៍ជូនលោកនាយប៉ុស្តិ៍។ ខណៈនោះដែរ លោកនាយប៉ុស្តិ៍ ក៏ប្រាប់ឲ្យអ្នកបើកបរកង់បី ដឹកគាត់យកទៅពេទ្យទៅ ហើយបុរសនោះ ក៏ដឹកជនជាតិចិនចេញទៅបាត់។ បន្ទាប់មក ស្រាប់តែឃើញបុរសអ្នករត់កង់បី ខាងលើ បានបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ចោទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ថា ដេញគាត់ចេញពីប៉ុស្តិ៍ មិនជួយទទួលដោះស្រាយករណីជនជាតិនោះ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


