Connect with us

ព័ត៌មានជាតិ

អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ស្រាយបំភ្លឺជុំវិញ​ករណី​ទារ​លុយ​២៥០០ដុល្លារ​ពី​មនុស្ស៤នាក់​ដែលធ្វើឲ្យឆេះអគារស្លាប់មនុស្ស​នៅ​សង្កាត់ផ្សារ​ដេប៉ូទី១

បានផុស

នៅ

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក បាន​ធ្វើការស្រាយបំភ្លឺ​ជូនសារធារណជន​ជុំវិញព័ត៌មានដែលថា បានទារលុយ​មនុស្ស៤នាក់ ក្នុងម្នាក់២៥០០ដុល្លារ ពាក់ព័ន្ធនឹងករណី​ឆេះអគារបណ្ដាលឲ្យស្លាប់មនុស្ស៨នាក់​នៅសង្កាត់​ផ្សារ​ដេប៉ូទី១។

ជុំវិញក​រណី​អគ្គិភ័យ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៨នា​ក់នេះ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​បាន​បំភ្លឺ​ថា “នៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៣ មាន​គ្រុប Telegram មួយ​សរសេរ​ថា មនុស្ស​៤​នាក់​ដែល​កម្លាំង​អធិការ​ឃាត់ខ្លួន​រឿង​ធ្វើ​ឲ្យ​ឆេះ​អគារ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ ​ប៉ូលិស​ទារ​លុយ​ម្នាក់​២៥០០ដុល្លារ រឿង​ទារលុយ​នេះ​មិនមែនជា​រឿង​ពិត​នោះ​ទេ ​ជន​ដែល​បាន​ឃាត់ខ្លួន​ ត្រូវ​បាន​កម្លាំង​នគរបាល​យុ​ត្តិ​ធ​ម៌​ខណ្ឌទួលគោក រៀបចំ​ឯកសារ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​កាត់ទោស​ទៅតាម​ផ្លូវច្បាប់ ដូចនេះ​សូម​បងប្អូន​ជ្រាប​ជា​ព័​ត៌​មាន គឺ​មិនមាន​ការទារ​លុយ​ម្នាក់​២៥០០ដុល្លារ​ដូច​កា​រលើកឡើង​ក្នុង​គ្រុប Telegram នោះទេ”។

គួរ​បញ្ជាក់​ផងដែរ​ថា មនុស្ស៤នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ រួមមានទី១ឈ្មោះ ទី១-ឈ្មោះ ខុម សុផល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២-ឈ្មោះ សយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ៣-ឈ្មោះ ឡាក់ លីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ។ ៤-ឈ្មោះ ខុន តាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹក​ផង​ដែរ​ថា កាល​ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១០នាទី អគ្គិភ័យបានឆាបឆេះអតីតអគារខារ៉ាអូខេ និងសណ្ឋាគារ 6969 ឃីសអ៊ិនធើធេនមិន ឯ.ក ស្ថិតនៅផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បណ្ដាលឲ្យមនុស្សប្រុសស្រីសរុប៨នាក់​បាន​បាត់បង់ជីវិត៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម