ព័ត៌មានជាតិ
លោក ស្បោង សារ៉ាត ណែនាំមន្រ្តីថ្នាក់ក្រោមអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពដល់ពលរដ្ឋ
ព្រៃវែង៖នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២២ ក្រុមប្រឹក្សាខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក ស្បោង សារ៉ាត ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ ណែនាំឱ្យគណៈបញ្ជាការឯកភាពខេត្ត លើកកម្ពស់ ការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ឲ្យបានឆាប់ និងទាន់ពេលវេលា។
លោកបន្តថា នៅតាមមន្ទីរអង្គភាព ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដែលក្រសួងដាក់ជូន និងថ្នាក់ដឹកនាំខេត្តប្រគល់ជូនធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានការពេញចិត្ត ចំពោះការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេស ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតី ដេចជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំ ដល់មន្ទីរធនធានទឹក និងទុកតុនិយម ខេត្ត ត្រូវយកចិត្តទុកដាក់កំណត់ផ្ទៃបឹង ឲ្យបានច្បាស់លាស់ ទុកសម្រាប់ ជាផលប្រយោជន៍ ជាជម្រកត្រី ត្រីពូជ សម្រាប់បន្តពូជ ក្នុងការផ្គត់ផ្គង់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕ដោយ៖ សៅគ្រី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន