ព័ត៌មានជាតិ
គំនូសចរាចរណ៍ផ្លូវជាតិលេខ ៥៣ សម្រេចបាន ៦៥ ភាគរយ
នៅក្នុងដើមសប្តាហ៍ ខែមករា ឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ ៥៣ ពីក្រុងកំពង់ឆ្នាំងទៅកាន់ទីរួមស្រុកទឹកផុសដែលមានចម្ងាយ៣០ គីឡូម៉ែត្រ បុគ្គលិកកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការគូសគំនូសចរាចរណ៍លើដងផ្លូវបាន ៦៥ ភាគរយហើយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ បន្ទាប់ពីបានជួសជុលផ្លូវលេខ ៥៣ បានប្រមាណ ៨៥ភាគរយ។

ប្រធានការិយាល័យសាធារណការ ខេត្តកំពង់ឆ្នាំង លោក អៀង ហួរ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២២ នេះបាននិយាយឲ្យដឹងថា អនុវត្តតាមផែនការជួសជុលផ្លូវជាតិលេខ ៥៣ របស់មន្ទីរសាធារណការក្នុងឆ្នាំ២០២១ បុគ្គលិក និងកម្មករជំនា ញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានខិតខំប្រឹងប្រែងធ្វើការជួសជុលផ្លូវជាតិលេខ ៥៣ បានយ៉ាងល្អប្រសើរ គិតមកដល់ថ្ងៃនេះគឺការជួសជុលថែទាំផ្លូវ១ខ្សែនេះបាន ៨៥ ភាគរយហើយ និងបច្ចុប្បន្ននេះបុគ្គលិកកម្មករយើង កំពុងធ្វើការគូសគំនូសសញ្ញាចរាចរណ៍នៅលើដងផ្លូវនេះ បាន៦៥ ភារយហើយដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឲ្យដឹងថាគំនូសចរាចរណ៍លើដងផ្លូវមាន២ ប្រភេទគឺ១គំនូសដាច់ៗ ជាសញ្ញាអាចឲ្យយានយន្តធ្វើការវ៉ាជែងគ្នាបាន ជាប់នោះវែងៗ គឺជាសញ្ញាហាមមិនឲ្យយានយន្តវ៉ាជែងគ្នាឡើយ ដូចជានៅតាមផ្លូវបត់កោង និងនៅមុខមន្ទីរពេទ្យ មណ្ឌលសុខ ភាព ឬមុខសាលា រៀនជាដើម។

គំនូសសញ្ញាចរាចរណ៍នៅលើដងផ្លូវនេះមានសារៈប្រយោជន៍សំខាន់ណា ស់ដែលកំណត់អោយអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែគោរពជាចាំបាច់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុប្រសិនបើយើងមិនគោរ ពគំនូសសញ្ញាចរាចរណ៍ខាងលើនេះទេ។

មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអសសូមគោរព ច្បាប់ចរាចរណ៍ និងគំនូសសញ្ញានិងផ្លាកសញ្ញាចរាចរណ៍លើដងផ្លូវឲ្យបានទាំងអស់គ្នាដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ កុំឱ្យកើតមានដល់ខ្លួនយើង និងក្រុមគ្រួសារ៕


អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


