Connect with us

ព័ត៌មានជាតិ

ប្រមុខកាតទូតកម្ពុជា សម្តែងការសោកស្តាយចំពោះមរណភាពរបស់សមាជិកក្រុមដោះមីនកម្ពុជា ៣ នាក់ និងកណ្ដុរម៉ាកាវ៉ា

បានផុស

នៅ

​ប្រមុខ​កា​ទូត​កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាព របស់ក្រុមដោះមីនកម្ពុជា ៣ នាក់ ដែលបានទទួលមរណភាព ខណៈ​ចុះ​បំពេញ​បេសកម្ម នៅ​ឃុំ​សែន​តេ​ជោ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និងការស្លាប់របស់កណ្តុរ ម៉ាកាវ៉ា (Magawa) ដែលជា​កណ្តុរ​រាវ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដ៏​ពូកែ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានលើកឡើង​ថា ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា​ម្នាក់ ដែល​បាន​ហែល​ឆ្លងកាត់​សោកនាដកម្ម​នៃ​សង្គ្រាម លោក​ពិត​ជាមាន​កិត្តិយស​ដ៏​ធំធេង ដែល​បាន​បម្រើ​ប្រទេស​កំណើត​របស់ខ្លួន​ក្នុង​សកម្មភាព​កម្ចាត់​មីន អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមក​។​

​លោក​ថា “​ខ្ញុំ​មាន​សេចក្តី​សោកសង្រេង​ដែល​ទើប​បានដឹង​ពី​មរណភាព​របស់​សមាជិក​ក្រុម​ដោះមីន​កម្ពុជា​៣​នាក់ នៅ​ខេត្តព្រះវិហារ និង​ម៉ា​កា​វ៉ា ដែលជា​វីរ​កណ្តុរ​រាវរក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង​១០០​គ្រាប់ ក្នុងអំឡុងពេល​បេសកកម្ម​។ ហើយ​វា​ក៏​ជា​រឿង​មួយ​ដ៏​សោកសៅ​ផងដែរ ពេលដែល​ខ្ញុំ​នឹកឃើញ​ដល់​បងប្អូន​ខ្មែរ​ស្លូតត្រង់ និង​វីរជន​ដោះមីន​ទាំងឡាយ ដែល​បាន​ស្លាប់បាត់​បង់ជីវិត និង​រងរបួស​ដោយសា​រ​គ្រាប់មីន និង​កាកសំណល់​សង្គ្រាម​។ សមានចិត្ត និង​ការ​បន់ស្រន់​របស់ខ្ញុំ នឹង​ស្ថិតនៅ​ជាមួយ​ក្រុមគ្រួសារ​ក៏ដូចជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​គ្រប់រូប​”​។​

​គួររំលឹកថា មន្ត្រី​ដោះមីន​ចំនួន​ ៣ នាក់ នៃ​អង្គការ​ដោះមីន​កម្ពុជា (CSHD) កាលពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ បាន​ពលី​ជីវិត​ដោយ​ការផ្ទុះ​មីនតោន ក្នុង​កិច្ចប្រតិបត្តិការ​ប្រមូល និង​កម្ទេច​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ភូមិ​សែន​តេ​ជៈ ឃុំ​សែន​តេ​ជោ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ខណៈដែល​ពួកគាត់​បាន​បម្រើ​ការងា​រ​បោសសម្អាត​មីន​មនុស្សធម៌​រយៈពេល​ជិត ​១០​ ឆ្នាំ​។ ជនរងគ្រោះ​ទាំង​ ៣ ​រូបនេះ គឺ​លោក ស៊ុន វង្ស​, លោក ម៉ា ស៊ី​ម៉េ​ត និង​លោក ម៉ន ចក់ ។​

​ចំណែក​សត្វ​កណ្តុរ​យក្ស​អាហ្វ្រិក ដែលមាន​ឈ្មោះថា ម៉ា​ហ្គា​វ៉ា (Magawa) ដែល​ទទួលបាន​មេដាយមាស​ក្នុងនាម​ជា HeroRAT សម្រាប់​បេសកកម្ម​ហិត​មីន​នៅ​កម្ពុជា ក៏បាន​បាត់​ជីវិត​ផងដែរ ពោលគឺ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ការចូលនិវត្តន៍​ពី​បេសកកម្ម​ដោះមីន​នៅ​កម្ពុជា​អស់​រយៈពេល​ ៥ ​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​អង្គការ APOPO ។​

​រយៈពេល​៥ ឆ្នាំ​កន្លងមកនេះ ម៉ា​ហ្គា​វ៉ា បានរួម​ចំណែក​រុករក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជាង​៧១​គ្រាប់​នៅ​កម្ពុជា ជាពិសេស​ក្នុង​ខេត្តសៀមរាប និង​ព្រះវិហារ​។ ដោយ​ចាប់កំណើត​នៅ​តង់​ហ្សា​នី​ក្នុង​ខែវិច្ឆិកា ឆ្នាំ ​២០១៤ កណ្តុរ​ម៉ា​ហ្គា​វ៉ា ទទួលបាន​ការបណ្តុះបណ្តាល​ពី​ជំនាញ ហិត​មីន ពី​សំណាក់​ក្រុម​អ្នកជំនាញ នៃ​អង្គការ​បែលហ្ស៊ិក APOPO​។ ម៉ា​ហ្គា​វ៉ា មកដល់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៦ ហើយ​បំពេញបេសកកម្ម​នៅ​សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​។​

​កាលពី​ឆ្នាំ ​២០២០ កន្លងមក កណ្តុ​រហិត​មីន​ក្រោម​ការគ្រប់គ្រង​របស់​អង្គការ​ស៊ីម៉ាក់ និង​អង្គការ APOPO បែលហ្ស៊ិក​មួយ​នេះ ទទួលបាន​មេដាយមាស​ការងារ​ពី​អង្គការ​សប្បុរសធម៌​សត្វព្រៃ (PDSA) នៃ​ចក្រភព​អង់គ្លេស​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម