ព័ត៌មានជាតិ
កម្ពុជា ស្នើឱ្យបារាំងផ្តល់អាហារូបករណ៍ដល់នាយទាហាន បានបន្តការសិក្សានៅបារាំងបន្ថែមទៀត
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណ:កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើឱ្យរដ្ឋាភិបាលបារាំង ផ្ល់អាហារូបករណ៍ ដល់នាយទាហានរបស់មជ្ឈមណ្ឌលជាតិបានទៅបន្តការសិក្សាបន្ថែមនៅប្រទេសបារាំង លើវិស័យរក្សាសន្តិភាព។ ការស្នើសុំរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាបារាំងកាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើឱ្យរដ្ឋាភិបាលបារាំងបន្តផ្តល់ការហ្វឹកហ្វឺនក្នុងប្រទេសរយ:ពេលខ្លីលើជំនាញបច្ចេកទេសបោសសម្អាតមីន និងកម្ទេចគ្រឿងផ្ទុះកម្រិត២ និងកម្រិត៣ ហ្វឹកហ្វឺនការដឹកជញ្ជូនគ្រឿងផ្ទុះ វគ្គសង្កេតការណ៍សេនាធិការអង្គការសហប្រជាជាតិ និងសង្គ្រោះបឋម ជាពិសេស សិក្សាភាសាបារាំង ដើម្បីបង្កើនសមត្ថភាពមុនចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ ក្នងតំបន់អាហ្វ្រិក ដូចជានៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ម៉ាលី និងស៊ូដង់ខាងត្បូងជាដើម។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តទៀតថា ដើម្បីឲ្យវិស័យរក្សាសន្តិភាព ធានាសុខនិងសុវត្ថិភាព ហើយមានចីរភាពឆ្លើយតបតាមសភាពការណ៍ ដែលកាន់តែស្មុកស្មាញ និងស្របតាមតម្រូវការរបស់អង្គការសហប្រជាជាតិ កិច្ចការប្រឈមនានា នៅតាមតំបន់បេសកកម្ម គឺទាមទារឲ្យកម្លាំងមួកខៀវទាំងអស់ ហ្វឹកហាត់គ្រប់ ជ្រុងជ្រោយទាំងចំណេះជំនាញ សីលធម៌ គុណធម៌ សាមគ្គីភាព ភាតរភាព បទវិន័យនានា ភាសាបរទេស រួមមានបារាំងនិងអង់គ្លេស មុនចេញទៅបំពេញបេសកកម្ម។
លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចំពោះសំណើរបស់ លោក អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពខាងលើ គឺរដ្ឋាភិបាលបារាំង បានអនុវត្តតាំងពីមុនមកហើយ ហើយក៏នឹងបន្តផ្តល់ការហ្វឹកហ្វឺនលើជំនាញទាំងអស់នោះជាបន្តទៀត។ ចំពោះការផ្តល់អាហារូបករណ៍សម្រាប់នាយទាហានកម្ពុជាទៅបន្តសិក្សានៅប្រទេសបារាំងពីមុនមកក៏បានផ្តល់ផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់