ព័ត៌មានជាតិ
ម៉ាស៊ីនសង្កត់ពុម្ពប្រាក់កាសសម័យព្រះអង្គឌួងរកឃើញក្នុងភូមិតូចមួយក្បែរអតីតរាជធានីឧដុង្គ
ម៉ាស៊ីនសង្កត់ពុម្ពកាស ត្រូវបានរកឃើញនៅក្នុងភូមិតូចមួយ ក្បែរអតីតរាជធានីឧដុង្គ ខេត្តកំពង់ស្ពឺ។

បើតាមឯកសារស្រាវជ្រាវដោយសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានឲ្យដឹងថា ព្រះបាទអង្គដួង បានទិញម៉ាស៊ីនសង្កត់ពុម្ពនេះ ជាមួយម៉ាស៊ីន២គ្រឿងផ្សេងទៀត ដែលប្រហែលជាម៉ាស៊ីនគេប្រើរួច ប៉ុន្តែមានលក្ខណៈទំនើបជាង វាត្រូវបានគេប្រើពីឆ្នាំ ១៨៥៣ ដើម្បីផលិតកាសដែលមានតម្លៃចរឹកតូច។
ម៉ាស៊ីននេះ ត្រូវបានប្រជាជនចាត់ទុកថា មាននាគចូលសណ្ឋិត ដែលជាវិញ្ញាណពោរពេញទៅដោយអំណាចវេទមន្តអស្ចារ្យ។
លោក នូ គួយ មគ្គុទេសនៃសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានឲ្យដឹងថា ម៉ាស៊ីននេះមានទម្ងន់ប្រហែល២តោន និងជាម៉ាស៊ីនសង្កត់ពុម្ពដែលមានអាយុកាលចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ ចំណែករូបថតនេះ ត្រូវបានថតទុកនៅឆ្នាំ ១៩៦០ ដោយលោក Ch. Mayer។

បច្ចុប្បន្នម៉ាស៊ីនសង្កត់ពុម្ពនេះ ត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន កណ្តាលរាជធានីភ្នំពេញ។
ប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក Klaise Killian បានឲ្យដឹងថា ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ អាចចូលទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានរៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច ដើម្បីស្វែងពីរូបិយវត្ថុរបស់កម្ពុជា តាំងពីសម័យកាលហ្វូណន រហូតដល់បច្ចុប្បន្ន៕ អត្ថបទ៖ ទូន សុផល


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


